ភ្នំពេញ, ចាប់ពីថ្ងៃទី១០-១៦ខែមីនា នឹងមានភ្លៀងផ្គរ រន្ទះ ខណ:ទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិកបានធ្លាក់ចុះបន្តិចគ្របលើតំបន់ខ្ពង់រាបនៃភាគ ឦសាន។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១ ។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា, រដូវប្រាំងបាននឹងកំពុងចាប់ផ្ដើម ។ ទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិកបានធ្លាក់ចុះបន្តិចគ្របលើតំបន់ខ្ពង់រាបនៃភាគ ឦសានដែលជាហេតុបណ្តាលឲ្យមានបាតុភូតកើតឡើងនូវសម្ពាធទាបតូចៗដែលបំលែងពីកំដៅ-ខ្យល់ (THERMODYNAMIC) បង្កឲ្យមានភ្លៀងដោយអន្លើ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
– នាថ្ងៃទី១០-១២ ខែមីនា មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅមធ្យមនៅបណ្តាខេត្តភាគពាយ័ព្យ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
– នៅថ្ងៃទី១០ ខែមីនា មានភ្លៀងផ្គរ រន្ទះ ជាមធ្យមនៅខេត្តឧត្តរមានជ័យ ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅមធ្យម ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕
ដោយ, សុខ ខេមរា