ក្រោយផ្អើលរឿងតារាជួរមុខវិជ្ជមានជំងឺកូវីដ-១៩ សុគន្ធ នីសា បញ្ជាក់សារទៅកាន់មហាជន

ចែករំលែក៖

ភ្នំពេញ៖ រាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលខ្លាំងអំពីដំណឹងនៃការរកឃើញវិជ្ជមានកូវីដ១៩ កើតមានឡើងលើក្រុមអ្នកសិល្បៈល្បីឈ្មោះនៅកម្ពុជា ពិសេសក្រុមសិល្បករនៃទូរទស្សន៍ និងផលិតកម្មហង្សមាស ដែលបង្កើតឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង។ សុគន្ធនីសា ដែលស្ថិតក្រោមការសង្ស័យថាអាចនឹងពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះបានបង្ហាញសារតបទៅកាន់មហាជន និងអ្នកគាំទ្រដែលបារម្ភពីស្ថានភាពសុខភាពនាង ខណៈដែលពេលនេះនាងបាននិងកំពុងបន្តតាមដានសុខភាពនៅឡើយ។
តារាចម្រៀងរូបនេះបានលើកឡើងថា នាងអរគុណច្រើន សម្រាប់ការបារម្មណ៍សួសុខទុក្ខមកលើនាងនិងក្រុមគ្រួសារ ។ នាងបានបន្តថា កន្លងមកនេះនាងមិនបានជួបជាមួយអ្នកនាង ច័ន្ទ កែវនិមលទេ ហើយក៏មិនបានធ្វើដំណើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ១៩ ដែរ ប៉ុន្ដែ ជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសដូចនេះនាងនឹងបន្តសង្កេតខ្លួនឯងទៀត និងបន្តរងចាំមើលលទ្ធផល អ្នកដែលនាងជួបជាប្រយោល តៗ គ្នា ហើយយ៉ាងណាៗនាងនឹងទាក់ទងមន្ត្រីសុខាភិបាលដើម្បីតេសអោយប្រាកដ ។ នាងបន្តថាពេលដែលដឹងពត៌មានយប់មិញនេះរួចខាងផ្ទះនាងក៏បាន ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡើយ ចំណែកខាងផ្ទះម្តាយនាង មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះ នាងខកខានមិនបានចេញចូលផ្ទះម្តាយនាងប្រហែល ពីរសប្តាហ៍មកហើយ ។ ជាមួយគ្នានេះសូមទោសបងប្អូនដែលនាងមិនបានតបសារផងណា ហើយសូមជូនពរអ្នកនាង ច័ន្ទ កែវនិមលនិងក្រុមគ្រួសារអោយឆាប់ជា សះស្បើយចណែកនាងក៏ជាជនសង្ស័យ តែមិនទាន់អី ល្ងាចនេះនាងនឹងចាំតំណឹងពីគេដែរ បើអ្នកដែលនាងបានជួបដោយប្រយោលមាននាង នឹង ធ្វើតេស ។ នាងថារឿងហេតុមានជាស្រេច បើសិនជាត្រូវកើត វានឹងកើត គ្មានអ្នកណាអាចហាមឃាត់បានឡើយ បើគេអោយហើយទទួលវា ទៅ ហើយនាងនឹងបន្តផ្តល់ព័ត៌មានបន្តបន្ទាប់ទៀតជុំវិញរឿងនេះ។
គួរបញ្ជាក់ដែរថា ដំណឹងនៃការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងមហាជនបានកើតមានឡើងក្រោយពី ពិធីការិនីហង្សមាសអ្នកនាងច័ន្ទ កែវ និមល និងស្វាមីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំបានធ្វើតេស្ដកូវីដ១៩ រកឃើញវិជ្ជមានទាំងគ្រួសារ ដោយគាត់បានឆ្លងពីអ្នកដឹកនាំថតម្នាក់ឈ្មោះលោកទីតូ ព្រោះអំឡុងថ្ងៃទី២៧-២៨កុម្ភៈ ឆ្នាំ២០២១ គាត់បានទៅថតវីដេអូ ដើម្បីចូលរួមការពារកូវីដ១៩ ។ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺក្រោយពីតារាល្បីៗ នៅផលិតកម្មហង្សមាសអាចមានជាប់ពាក់ព័ន្ធជាមួយលោកទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ,លោកណុប បាយ៉ារិទ្ធ ខណៈដែល ច័ន្ទ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ឬសណ្ឋាគារ The Great Duke (អតីតអាំងទែរកុងទីណង់តាល់) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូននោះ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print