ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំចុះបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងព្រមទាំងចាប់យកវត្ថុតាងមួយចំនួន។
លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន៖
១-ឈ្មោះ ពង់ ពល់ ភេទប្រុសអាយុ២៧ឆ្នាំ, ២-ឈ្មោះ ពង់ ពៅ ហៅ ច្រិច ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។
ចំណែកវត្ថុតាងដកហូតមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ស្មើនឹងទម្ងន់ ០,៧៥ក្រាម
-កាំភ្លើងខ្យល់ចំនួន១ដើម
-កាំបិតចំនួន១ និងសម្ភារប្រើប្រាស់ឱ្យថ្នាំញៀនមួយចំនួនទៀត។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងរួច រហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕