ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នគរបាលបង្ក្រាបបាន ជនជាតិចិនចំនួន០៤នាក់ ដែលធ្វើសកម្មភាពប្លន់ លើជនជាតិចិនដូចគ្នា ក្រោយក្រុមនេះធ្វើសកម្មភាពនៅល្ងាចថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ ម្តុំមុខសណ្ឋាគារមួយកន្លែង ស្ថិតក្នុង ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ហើយប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្សយ័បាន នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃដដែល ពេលក្រុមនេះរត់គេច នៅតាមផ្លូវចំណោតរ៉ាក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ។
ជនសង្ស័យទាំង ០៤នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ CUI YINZHE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ កាស៊ីណូ តុងយៀន លិខិតឆ្លងដែនលេខៈ G61504867 មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ LIU DONG JIANG ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កម្មករលើកទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ LI JINGWEN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ZHOU FEILONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះទី១ មានឈ្មោះ ZHANG JINFANG ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ក្រុម១ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖ លុយ ៣,៤០០$ (បីពាន់បួនរយដុល្លារអាមេរិក) រងរបួស ដាច់រលាត់កែងដៃទាំងសងខាង ,រលាត់ខ្នងដៃខាងឆ្វេង និងរលាត់សៀតថ្កាខាងឆ្វេង ។
ជនរងគ្រោះទី២ មានឈ្មោះ MIN SHUAI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ អ្នកណែនាំភ្ញៀវម៉ាស្សា លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទដៃ ០៤គ្រឿង (IPHONE 12Pro MAX ០១គ្រឿង ,ម៉ាក HUAWEI ០១គ្រឿង ,ម៉ាក Redmi ០១គ្រឿង ,ម៉ាក VIVO ០១គ្រឿង) ។
-រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 2BM-9108 ។បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
ឆ្លាម សមុទ្រ