សមត្តកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍របស់សមត្តកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង ២៖០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅចំណុចហាងលក់ម៉ូតូលីម៉ុងគក់ស្ថិតក្នុងក្រុមទី១៣ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្តសីហនុមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ចំរឹងបង្អួចជាន់ទី៤ រួចចូលមកខាងក្នុងផ្ទះ ចុះទៅជាន់ខាងក្រោម ហើយចូលក្នុងបន្ទប់លក់គ្រឿងបន្លាស់ ធ្វើសកម្មភាពគាស់ថតតុ យកលុយដុល្លារ១៥.០០០$ , លុយខ្មែរមួយចំនួន, ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក IPHONE 11PRO MAX ០១ គ្រឿង និងម៉ាក IPHONE 7PLUS ០១គ្រឿង រួចគេចខ្លួនបាត់។

បន្ទាប់ពីបានទទួលព័ត៌មានកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលទាំង០៤ បានធ្វើការស្រាវជ្រាវ តាមជំនាញយ៉ាងយកចិត្តទុកដាក់រហូតមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី ទើបកំណត់បានអត្តញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ជាជនជាតិចិន នៅចំណុចភូមិថ្មី ស្ថិតនៅក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតសម្ភារវត្ថុតាងមួយចំនួនដែលជាផលនៃអំពើចោរកម្ម។ ចំណែកជនរងគ្រោះឈ្មោះ លី ឃុយ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅ ភូមិ៣ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ មុខរបរអាជីវករ មានទីលំនៅបច្ចប្បន្ន ស្ថិតនៅក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print