កម្លាំងនគរបាលឃាត់ខ្លួនជនបរទេស ៤នាក់ ពីបទ លួចចូលមកកម្ពុជាដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១នឹង២០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ ខណ្ឌកំបូល អនុវត្តន៍ច្បាប់លើជនបរទេចំនួន០៤នាក់(ស្រី០១នាក់) ពីបទលួចចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។

លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថាជនបរទេសទាំង៤នាក់មាន៖

ទី១-ឈ្មោះ NGUYEN VAN VAU ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក លើកទី១ នៅឆ្នាំ២០១៩ តាមច្រកចក្រី ធ្វើការនៅក្រុមហ៊ុនសំណង់សាមគ្គី លើកទី២នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា (ជ្រៃធំ ខេត្តកណ្ដាល) គោលបំណងស្វែងរកការងារធ្វើ។

ទី២-ឈ្មោះ NGUYEN PHUONG TRUNG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក លើកទី១ នៅថ្ងៃទី១៥.០១.២០២០ តាមច្រកព្រែកចាក ធ្វើការនៅក្រុមហ៊ុនសំណង់សាមគ្គី លើកទី២ នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា (ជ្រៃធំ ខេត្តកណ្ដាល) គោលបំណងស្វែងរកការងារធ្វើ។

 ទី៣-ឈ្មោះ DO HUU TOI ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា (ជ្រៃធំ ខេត្តកណ្ដាល) គោលបំណងស្វែងរកការងារធ្វើ ។

ទី៤-ឈ្មោះ NGUYEN THI DUNG ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក លើកទី១ នៅថ្ងៃទី១៥.០១.២០២០ តាមច្រកព្រែកចាក ធ្វើការនៅក្រុមហ៊ុនសំណង់សាមគ្គី លើកទី២ នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា (ជ្រៃធំ ខេត្តកណ្ដាល) គោលបំណងស្វែងរកការងារធ្វើ។

លោកនាយការិយាល័យបន្តថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគេបានធ្វើដំណើរពីប្រទេសវៀតណាម មកដល់ប្រទេសកម្ពុជា ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍បឹងធំ និងគណៈបញ្ជាការឯកភាពខណ្ឌកំបូល នាំយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌសុខភាពចាក់អង្រែ រហូតដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ជាលទ្ធផលអវិជ្ជមាន មេរោគកូវីដ-១៩។ បច្ចុប្បន្នជនជាតិវៀតណាមខាងលើ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ ខណ្ឌកំបូល កំពុងសាកសួរ និងអនុវត្តនីតិវិធីបន្ត៕

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print