ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលម្នាក់ឯងបែកក្បាលឈាមពេញមុខ

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើកម៉ូតូមួយគ្រឿង ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលម្នាក់ឯង បែកក្បាល ចំណែកភាគីម្ខាងទៀតបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សុី ត្រង់ចំណុចមុខ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីមC125 ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-9576 តាមបណ្តោយ មហាវិថីសហព័ន្ធរុស្សុី ទិសដៅ ពីកើត ទៅលិច ក្នុងល្បឿនលឿនគួរសម ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នា ជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ដួលម្នាក់ឯង បែកក្បាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកភាគីម្ខាងទៀត បន្តបើកទៅមុខទៀតចេញពីទីតាំងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ រង់ចាំដោះស្រាយនៅពេលក្រោយ៕

     

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print