រដ្ឋចំនួន១២ ដែលគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋ បានចោទប្រកាន់ប្រធានាធិបតី បៃឌិន ពាក់ព័ន្ធការដាក់បញ្ជូលអាមេរិកនៅក្នុងកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ទីក្រុងប៉ារីសដែលលោកត្រាំបានដកចេញ។
សារព័ត៌មាន USA today បានផ្សាយថា បណ្តារដ្ឋដែលចូលរួមប្តឹង ប្រធានាធិបតីបៃឌិន មានរដ្ឋ Missouri, Arkansas, Arizona, Indiana, Kansas, Montana, Nebraska, Ohio, Oklahoma, South Carolina, Tennessee និង Utah។
តាមពាក្យបណ្តឹង អភិបាលរដ្ឋ Missouri លោក Eric Schmitt ជាអ្នកដឹកនាំការប្តឹងលោកបៃឌិន ដោយចោទប្រកាន់ លោកបៃឌិន បំពានច្បាប់បែងចែកផលប្រយោជន៍បណ្តារដ្ឋដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ការណ៍ពិត សភាអាមេរិក មិនមែនប្រធានាធិបតីឡើយ ជាអ្នកមានសិទ្ធិក្នុងការសម្រេច កែទម្រង់បញ្ហាពាក់ព័ន្ធ។
សូមបញ្ជាក់ថា នៅថ្ងៃដំបូងដែលចូលធ្វើការនៅសេតវិមាន លោកបៃឌិន បានចុះហត្ថលេខាលើច្បាប់ បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ទូទាត់ប្រាក់សង្គម ដោយសារតែបានបំពុលបរិស្ថាន។ ច្បាប់ថ្មីនោះ បានប្រែក្លាយបញ្ហាអាកាសធាតុទៅជាបញ្ហាសន្តិសុខជាតិ ។
ច្បាប់ថ្មីនោះ ប្រធានាធិបតីបៃឌិន បានដកហូតលិខិតអនុញ្ញាត សាងសង់បំពង់បង្ហូរឧស្ម័ន Keystone XL ហើយបញ្ជាឲ្យក្រសួងមហាផ្ទៃវាយតម្លៃឡើងវិញនូវច្បាប់ដែលអតីតរដ្ឋាភិបាល បានសម្រេច។ ការសម្រេចខាងលើនឹងធ្វើឲ្យបណ្តារដ្ឋខាតបង់ទឹកប្រាក់រាប់សិបពាន់លានដុល្លារ ៕ ដោយ សាធី
រូបភាព៖ vietnamfinance