គិតត្រឹមព្រឹកថ្ងៃពុធទី១០ មីនានេះ! ចំនួនអ្នកកើតកូវីដ-១៩ កើនឡេីងដល់ជាង១១៨លាននាក់; ស្លាប់ជាង២,៦២លាននាក់

ចែករំលែក៖

អន្តរជាតិ​៖​ បេីគិតត្រឹមព្រឹកថ្ងៃពុធទី១០ ខែមីនា​ ឆ្នាំ​២០២១នេះ! សម្រាប់​តួលេខអ្នកកើតកូវីដ-១៩​ នៅលើពិភពលោក មានចំនួនជាង១១៨លាននាក់ ក្នុងនោះស្លាប់ជាង២,៦២លាននាក់ និងសះស្បើយជាង៩៣,៨៤លាននាក់។

តោះបេីចង់ដឹងច្បាស់ថាតេីប្រទេសណាដែលមានករណីឆ្លងច្រើនជាងគេសូមអានព័ត៍មានលម្អិតមានដូចខាងក្រោម៖

១. សហរដ្ឋអាមេរិក៖ ជាង២៩,៨លាននាក់
២. ឥណ្ឌា៖ ជាង១១,២៦លាននាក់
៣. ប្រេស៊ីល៖ ជាង១១,១២លាននាក់
៤.រុស្ស៊ី៖ ជាង៤,៣៤លាននាក់
៥. ចក្រភពអង់គ្លេស៖ ជាង៤,២២លាននាក់
៦. ពីជាង៣លានទៅជិត៤លាន៖ បារាំង, អេស្ប៉ាញ និងអ៊ីតាលី
៧. ពីជាង២លានទៅជិត៣លាន៖ តួកគី, អាល្លឺម៉ង់, កូឡុំប៊ី, អាហ្សង់ទីន និងម៉ិកស៊ិក។
៨. ពីជាង១លានទៅជិត២លាន៖ ប៉ូឡូញ, អ៊ីរ៉ង់, អាហ្វ្រិកខាងត្បូង, អ៊ុយក្រែន, ឥណ្ឌូណេស៊ី, ប៉េរូ, ឆេក និងហូឡង់។
៩. ជាង៨០ម៉ឺនទៅជិត៩០ម៉ឺន៖ កាណាដា, ស៊ីលី, រូម៉ានី, ព័រទុយហ្គាល់ និងអ៊ីស្រាអែល។
១០. ជាង៧០ម៉ឺន៖ បែលហ្ស៊ិក, អ៊ីរ៉ាក់។

ដោយឡែក​សម្រាប់​ប្រទេសដែលមានករណីស្លាប់ច្រើនជាងគេមានប្រទេសណាខ្លះ៖

១. សហរដ្ឋអាមេរិ៖ ជាង៥៤ម៉ឺន
២. ប្រេស៊ីល៖ ជាង២៦,៨៥ម៉ឺន
៣. ម៉ិកស៊ិក៖ ជិត២០ម៉ឺន
៤. ឥណ្ឌា៖ ជាង១៥,៨ម៉ឺន
៥. ចក្រភពអង់គ្លេស៖ ជាង១២,៤៧ម៉ឺន
៦. អ៊ីតាលី៖ ជាង១០ម៉ឺន
៧. ជិត៩ម៉ឺន៖ រុស្ស៊ី, បារាំង
៨. ជាង៧ម៉ឺន៖ អាល្លឺម៉ង់, អេស្ប៉ាញ
៩. ជាង៦ម៉ឺន៖ អ៊ីរ៉ង់, កូឡុំប៊ី
១០. ជាង៥ម៉ឺន៖ អាហ្សង់ទីន, អាហ្វ្រិកខាងត្បូង៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​ សាកសព​ប្រជាជនប្រេស៉ីល​ ដែលស្លាប់ក្នុងអំឡុងកូវីដ-១៩

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print