ភ្នំពេញ, នៅព្រឹកថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញទទួលទឹកអាល់កុលចំនួន៥កាន ទឹកវីតាល់៥០កេស ជែលលាងដៃ១០កេស ម៉ាស់៥កេស=៧៥០០ម៉ាស់ ដែលជាការឧបត្ថម្ភរបស់ម្ចាស់ភោជនីយដ្ឋាន វ័នមែនសិន សម្រាប់ប្រេីប្រាស់នៅក្នុងរដ្ឋបាលខណ្ឌ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ-១៩៕
...
ដោយ, សិលា