លោក ព្រាប សុវត្ថិ : សូមបងប្អូនកំពុងព្យាបាលតាំងចិត្តឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះឱ្យបានជាសះស្បើយទាំងអស់ !

ចែករំលែក៖

ភ្នំពេញ, តារាចំរៀងលំដាប់នៅកម្ពុជា លោក ព្រាប សុវត្ថិ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានបង្ហោះសារជូនពរដល់ជនរួមជាតិ និងបញ្ជាក់ពីសុខភាពរបស់លោក និងក្រុមគ្រួសារ មានលក្ខណៈធម្មតា។

លោកបានថ្លែងថា, ជំរាបសួរបងប្អូនពូមីង អ៊ុំប្រុសអ៊ុំស្រី និងបងប្អូនសិល្បករទាំងអស់ ! នៅពេលនេះបងប្អូនប្រជាពលរដ្ឋនិងសិល្បករ សិល្បៈការិនីខ្មែរមួយចំនួន ដែលបានឆ្លងកូវីដ19 ហើយនិងមានអ្នកពាក់ព័ន្ធជាច្រើនទៀត កំពុងតាមដានសុខភាព ។ ខ្ញុំបាទ ព្រាបសុវត្ថិ រួមទាំងក្រុមគ្រួសារ ផ្ដល់ជាកម្លាំងចិត្តដល់បងប្អូន សិល្បករ និងប្រជាជនខ្មែរ ដែលបានឆ្លងកូវីដ19 សូមតាំងចិត្តឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះឱ្យបានជាសះស្បើយទាំងអស់ ! យើងទាំងអស់គ្នាមានរដ្ឋាភិបាល ដែលលោកតែងតែលើកទឹកចិត្តយើងគ្រប់ពេលវេលា គ្រប់មធ្យោបាយទាំងអស់ មានក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យដ៏ល្អចាំជួយការពារ និងព្យាបាល អស់ពី កម្លាំងកាយចិត្ត ឱ្យយើងគ្រប់គ្នាបានជាសះស្បើយ ។ ពេលវេលានេះត្រូវតែចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ខ្ញុំបាទនិងក្រុមគ្រួសារ សូមជូនពរ ឱ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។( បងប្អនដែលឈឺ សូមអោយឆាប់ជា បងប្អូនដែលជា ត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នា ជៀសវាងជំងឺចង្រៃមកបៀតបៀនដល់ក្រុមគ្រួសារយើង )🙏🙏🙏❤️❤️❤️ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print