ភ្នំពេញ៖ កម្លាំងនគរបាលស្នងការរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះបិទទីតាំងហាងខារ៉ាអូខេមួយកន្លែងក្រោយពីមិនស្តាប់ការណែនាំដោយនៅតែបន្តបេីករាល់ថ្ងៃឃាត់ខ្លួនមនុស្សជាច្រេីននាក់។
ការចុះបិទទីតាំងខារ៉ាអូខេខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅភោជនីយ៍ដ្ឋាន អេន ជេល តាមបណ្តោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ខណ្ឌ 7 មករា។
តាមការបង្ហេីបពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលេីកន្លងមកអាជ្ញាធរធ្លាប់ចុះធ្វេីការណែនាំជាច្រេីនលេីកច្រេីនសារមកហេីយដោយជំងឺកូវីដ-19 កំពុងវាយលុកតែទីតាំងខាងលេីល្បេីសនិងការណែនាំនៅតែបន្តបេីកដដែលទេីបវេលាកេីតកេីតកម្លាំងនគរបាលចុះធ្វេីការបង្ក្រាបនិងបិទជាបណ្ណោះអាសន្នឃាត់មនុស្សជាច្រេីនអ្នកផងដែរយកទៅស្នងការនគរបាលរាជធានីភ្នំពេញ៕
...
ដោយ៖សុខាសែនជ័យ