ភ្នំពេញ ៖ ភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានលួចលាក់បេីកខារ៉ាអូខេ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងវិធានការការពារជំងឺកូវីដ ១៩ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ ធ្វេីការចុះបង្ក្រាបនិងបិតទីតាំងនេះក្នុងអំឡុងវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។
ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនម្ចាស់ទីតាំង នារីបំរេីការងារ ព្រមទាំងភ្ញៀវសរុបចំនួន៣៥នាក់ រួចបញ្ចូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី ។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ជាករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់ ។ ដូច្នេះហេីយ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីជៀសផុតពីជម្ងឺកូវីដ ១៩ ទាំងអស់គ្នា ៕
ដោយ ៖ ភារ៉ា ដង្កោ