ភ្នំពេញ,លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ពេលនេះមិនមែនជាពេលរើសអើង ហើយពេលនេះ ក៏មិនមែនជាពេលទម្លាក់កំហុស។ ផ្ទុយទៅវិញ ពេលនេះ គឺជាពេលដែលយើងត្រូវរួបរួម ចូលរួម និងលើកទឹកចិត្ត។ ជាងនេះទៅទៀត ពេលនេះ ជាពេលដែលយើងត្រូវក្លាហាន ទាំងអស់គ្នា ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានណែនាំនានាពីអាជ្ញាធរមានសមត្ថកិច្ច។
លោកបានថ្លែងបន្តថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរដល់ជនរួមជាតិទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ និងមាននូវសុខភាពល្អ និងសូមជូនពរ ជាពិសេស ដល់លោកតា លោកយាយ មីងមា បងប្អូន ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការព្យាបាលជំងឺកូវីដ១៩នេះ ឲ្យឆាប់បានជាសះស្បើយកុំបីខាន។
ទាំងអស់គ្នា រួមគ្នា យើងពិតជានឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕
...
ដោយ, សុខ ខេមរា