បុរសស្លាប់លេីកទី១​ ដោយសារជំងឺកូវីដ-១៩​ នៅកម្ពុជា​ , មានកូនចំនួន៤នាក់ បន្ទុប្បន្នប្រពន្ធនិងកូនរបស់គាត់ ធ្វើចត្តាឡីស័កនៅផ្ទះ

ចែករំលែក៖

 

ភ្នំពេញ, បើយោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, បុរសដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១១ មីនា ឆ្នាំ២០២១ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ គឺ លោកវរៈសេនីយ៍ត្រី ឡៅ វណ្ណាភេទប្រុស អាយុ៥០ឆ្នាំ(ស្លាប់នៅពេទ្យរុស្សី) មុខរបរ នាយកដ្ឋានអង្គរក្ស មានទីលំនៅ ផ្ទះលេខ៥៧ ក្រុម១២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។
មានប្រពន្ធឈ្មោះ វេង សុម៉ាលី អាយុ៤១ មុខរបរនៅផ្ទះ មានកូនចំនួន៤នាក់ បន្ទុប្បន្នប្រពន្ធនិងកូនរបស់គាត់ ធ្វើចត្តាឡីស័កនៅផ្ទះ។
សូមបញ្ជាក់ថា, នៅនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជនជាតិខ្មែរ ស្លាប់លើកទី១ ដោយសារជំងឺកវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ០១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវី-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។ សព មានទីលំនៅ នៅសង្កាត់ចាក់ អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបាន រកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print