អាមេរិកដាក់ទណ្ឌកម្មកូនរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាពីរនាក់

ចែករំលែក៖

កាលពីថ្ងៃទី១០ ខែមីនា អាមេរិក បានអនុម័តដាក់ទណ្ឌកម្មទៅលើកូនពីរនាក់របស់អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing និងក្រុមហ៊ុនចំនួន៦ ដែល កូនទាំងពីរនាក់គ្រប់គ្រង ក្រោយការធ្វើរដ្ឋប្រហារ នៅថ្ងៃទី ១ខែកុម្ភៈ។
តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក កូនពីរនាក់របស់លោក Min Aung Hlaing គឺ Aung Pyae Sone និង Khin Thiri Thet Mon ត្រូវក្រសួងហិរញ្ញវត្ថុអាមេរិក ប្រកាស ដាក់ក្នុងបញ្ជីខ្មៅ ហើយបើក្រុមហ៊ុន និងបុគ្គលទាំងពីរមានទឹកប្រាក់នៅអាមេរិកនឹងត្រូវបង្កក ហើយក្រុមហ៊ុនទាំង៦ក៏ត្រូវហាមប្រាមផងដែរ។
តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្នុងចំណោមក្រុមហ៊ុនដែល អាមេរិកដាក់ទណ្ឌកម្ម មានក្រុមហ៊ុន A&M Mahar គ្រប់គ្រងដោយ Aung Pyae Sone ។ ក្រុមហ៊ុនបរទេសដែលចង់ចូលក្នុងទីផ្សារមីយ៉ាន់ម៉ា គឺត្រូវតែពឹងផ្អែកទៅលើក្រុមហ៊ុន A&M Mahar ។
ក្រុមហ៊ុន A&M Mahar និឹងធ្វើការជាមួយនាយកដ្ឋានគ្រប់គ្រង ស្បៀងអាហារនិងឱសថមីយ៉ាន់ម៉ា ដើម្បីបើកភ្លើងខៀវ ដល់បណ្តាក្រុមហ៊ុនបរទេស ។ លោក Aung Pyae Sone បានប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីផលប្រយោជន៍គ្រួសារ ។
នៅថ្ងៃទី១០ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានព្រមព្រៀងចេញសេចក្តីប្រកាសរួមថ្កោលទោសការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ខ្លឹមសារក្នុងសេចក្តីប្រកាស គឺប្រទេសអង់គ្លេសជាអ្នករៀបចំ ដោយថ្កោលទោសយ៉ាងខ្លាំងដល់ ការប្រើអំពើហិង្សាទៅលើក្រុមបាតុករពីសំណាក់ទាហានមីយ៉ាន់ម៉ា ។ អង្គការសហប្រជាជាតិ បានអំពាវនាវដល់យោធារក្សាការអត់ធ្មត់ ។ អង្គការសហប្រជាជាតិនឹងមានវិធានការជាបន្តទៀតទៅលើយោធាមីយ៉ាន់ម៉ា ៕ ដោយ សាធី

...

រូបភាព៖ nId

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print