ក្នុងរយៈពេល៩៦ម៉ោង កម្លាំងទាហានអាកាសរុស្ស៊ីបានបើកការវាយប្រហារដល់ទៅ២៨០លើក ទៅលើទីតាំងនានាក្នុងទឹកដីស៊ីរី។
តាមតួលេខរបស់អង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កម្លាំងទាហានអាកាសរុស្សីុបានបើកការវាយប្រហារទៅលើទីតាំងទាហានតួកគី និងក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីដល់ទៅ១៣០លើក ។ចំណែកនៅក្នុងរយៈពេល៤ថ្ងៃកន្លងមករុស្ស៊ីវាយប្រហារដល់ទៅ ២៨០ លើក ។ ចំណែកកម្លាំងទាហានស៊ីរីវិញ ក៏បានវាយប្រហារ ដោយមីស៊ីលដល់ទៅ២២៥គ្រាប់ទៅលើគោលដៅក្នុងខេត្តIdlib ។ តាមតួលេខថ្មីបំផុតបង្ហាញឲ្យឃើញថា មានខ្មាន់កាំភ្លើងក្រុមឧទ្ទាមដល់ទៅ៣០០នាក់ស្លាប់។
ក្រុមសកម្មជនស៊ីរី បានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីលពីកម្លាំងទាហានស៊ីរីទៅលើទីតាំងជាច្រើន ដូចជា Jabalez-Zawiya នៅភាគខាងត្បូងខេត្ត Idlibក្នុងនោះមានតំបន់ Al-Fatira, Safokhin, Kansafra, Al-Ruwaiha, Benin, Flifel និងតំបន់ជាយក្រុង al- Baraha។ មីស៊ីលជាច្រើនគ្រាប់បានវាយប្រហារចំ ទីតាំងយោធារបស់កម្លាំងទាហានតួកគី ក្នុងទឹកដីស៊ីរី។
ក្នុងចំណោមការវាយប្រហារនៅចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺ ការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានអាកាសរុស្ស៊ីទៅលើទីតាំងក្រុមភេរវកម្មអ៊ិស្លាមIS និងទីតាំងយោធា ជាច្រើនទៀតរបស់ប្រទេសតួកគី។
តួកគីបានដណ្តើមគ្រប់គ្រងទឹកដីស៊ីរី មួយចំនួនធំ ដោយបង្កើតទីតាំងយោធាឈរជើងនៅទីនោះ។ មិនតែប៉ុណ្ណោះ តួកគីក៏បានខួងយកប្រេងជាច្រើនរបស់ស៊ីរីផងដែរ ។ កន្លងមកទីតាំងប្រេងដែលតួកគីគ្រប់គ្រងរងការវាយប្រហារ បណ្តាលឲ្យរថយន្តដឹកប្រេងជាច្រើនត្រូវឆាបឆេះ៕ ដោយ សាធី
រូបភាព៖ doanhnghiepvn