ឆេះរថយន្តFUSOសណ្ដោងទូកុងតឺន័រមួយគ្រឿងនៅផ្លូវ២០០៤​ ផ្អេីលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាក​ FUSO ប្រភេទសណ្ដោងទូរកុងតឺន័រមួយគ្រឿង​ បានឆ្លងចរន្តភ្លេីងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​     បេីតាមសម្ដីបុរសម្នាក់ដែលតៃកុងរថយន្តបង្កម៉ាក​ FUSO សណ្ដោងទូកុងតឺន័រ​ ក្បាលពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ3A-7538​ ប្រាប់ឲ្យដឹងថា​ នៅពេលកេីតហេតុរូបគាត់ធ្វើដំណើរម្នាក់ឯង​ តាមបណ្តោយផ្លូវណតប្រ៊ីតទិសដៅពីជើងទៅត្បូង បំណងទៅកំពង់ផែមាត់ទន្លេ​ ខណ្ឌដូនពេញ​ ខណៈនោះគាត់បានជាន់ហ្រ្វ័ងក៏ជាប់ធ្វេីឲ្យមានការឆ្លងចរន្តភ្លេីងឆាបឆេះផ្នែកខាងមុខក្រោមកាប៊ីនរថយន្ត​ និងឮសំឡេងផ្ទុះកង់ថែមទៀត​ ទេីបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកដល់យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់និងយកទឹកជាច្រើនធុងចាក់ តែនៅមិនរលត់ ទើបសមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា​ ដោយមិនឆេះរាលដាលថែមទៀត​ និងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ។​ 

    បន្ទាប់ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានពិនិត្យឃេីញថាមិនបង្កការខូចខាតដល់សម្បត្តិរដ្ឋ​ ក៏ដូចជាអ្នកដ៏ទៃ​ ទេីបឲ្យតៃកុងយករថយន្តទៅជួសជុលដោយខ្លួនឯង​ ៕

      

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print