ខ្វះពេលសប្បាយមែន​ ខណៈជំងឺកូវីដ-១៩កំពុងតែរាលដាលឆ្លងរហូតមានមនុស្សស្លាប់? ២ទីតាំងទៀតហេីយដែលលួចលាក់បេីក KTVត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប​និងឃាត់ខ្លួនប្រុសស្រីជិត៣០នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានដាក់បញ្ជាឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេ(KTV)បំពានទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ នៅយប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២១​​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបន្តចុះសហការជាមួយសមត្ថកិច្ចខណ្ឌដូនពេញ​ រួមនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ​ ធ្វេីការបង្ក្រាបទីតាំងលួចបេីកខារ៉ាអូខេចំនួន២កន្លែង​ ឃាត់ខ្លួនប្រុសស្រីបានជិត៣០នាក់បន្ថែមទៀត​ ។ 

    ក្នុងប្រតិបត្តិការ​ដែលសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបចំនួន២ទីតាំងខាងលេីរួមមាន ៖​

ទី១​- នៅភោជនីយដ្ឋាន (ខារ៉ាអូខេ​ )យីយោ HAT VOL NHAU 007 បានឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី២នាក់) ធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។​

ទី២-​ នៅភោជនីយដ្ឋាន​ ពិភពតារ៉ារះ (លួចលាក់បេីកKTV​ )​​ តាមបណ្ដោយផ្លូវ២០០៤​ ក្នុងសង្កាត់កាកា​ប​១ ខណ្ឌពោធិ៍សែនជ័យ​ បានឃាត់មនុស្សប្រុសស្រីចំនួន១៥នាក់​ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២១​ ។ 

    ក្រោយពីបញ្ចប់ប្រតិបត្តិការរួចរាល់​ មនុស្សប្រុសស្រីសរុបចំនួន២៥នាក់ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។ 

​   គួរបញ្ចាក់ថា​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០៖៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ០១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។ សព មានទីលំនៅ នៅសង្កាត់ចាក់ អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សព​ ត្រូវបាន រកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ៕​ លោក​ ៖ ភារ៉ា​ ដង្កោ

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print