អាជ្ញាធរខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង

ចែករំលែក៖

ភ្នំពេញ, លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់នៅក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ថា នៅយប់រំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង រួមមានដូចខាងក្រោម ៖

១-ទីតាំងផ្ទះលេខ១០៥ បុរីកាំកូស៉ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ ភេទប្រុស អាយុ៤៥ឆ្នាំ មានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់) ។
២-ទីតាំងផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ ភេទ ប្រុស អាយុ៤៥ឆ្នាំ ទីតាំងទាំងពីរខាងលើ មានអ្នកពាក់ព័ន្ធ ០៥ នាក់។ បច្ចុប្បន្នអ្នកជម្ងឺទាំង០២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធទាំង០៥នាក់ខាងលើ ត្រូវបានអោយធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print