នាយករដ្ឋមន្ត្រីថៃសុំទោសដែលបាញ់អាល់កុលសម្លាប់មេរោគលើមុខអ្នកសារព័ត៌មាន (មានវីដេអូ)

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បានសុំទោសដល់សកម្មភាពបាញ់អាល់កុលទៅលើមុខអ្នកសារព័ត៌មានកាលពីដើមសប្តាហ៍នេះ។ លោកប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា «ជាធម្មតា យើងតែងតែលេងសើចជាមួយក្រុមអ្នកសារព័ត៌មានដូច្នេះ ។ ចាប់ពីពេលនេះទៅខ្ញុំនឹងមិនធ្វើដូច្នេះទៀតឡើយ នឹងគោរពទៅតាមច្បាប់ ខ្ញុំសុំទោស»។
នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា លោកមិនមានចេតនា បង្កផលប៉ះពាល់ដល់អ្នកសារព័ត៌មានឡើយ ឬមិនគោរពដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសិីទកាសែតនោះទេ ។ ការបាញ់អាល់កុលនោះគ្រាន់តែជាការលេងសើចដាក់ក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ មិនមានចេតនានោះឡើយ។
លោកប្រាយុទ្ធបន្តទៀតថា «តើអ្នកណាជាអ្នកផ្សព្វផ្សាយព័ត៌មានខាងលើ ខ្ញុំគ្រាន់តែលេងសើចជាមួយអស់លោកអ្នកតែប៉ុណ្ណោះ ។ ពេលនេះខ្ញុំប្តេជ្ញាឈប់លេងសើចជាមួយអស់លោកទៀតហើយ រឿងរ៉ាវគួរតែបញ្ចប់នៅទីនោះ។
ការសុំទោសជាសាធារណៈ របស់នាយករដ្ឋមន្ត្រីថៃ ក្រោយពេលឃ្លីបវីដេអូ ស្តីពីការបាញ់អាល់កុលទៅលើមុខអ្នកសារព័ត៌មានកាលពីថ្ងៃទី ៩ខែមីនា ត្រូវបានគេផ្សព្វផ្សាយហើយចែករំលែកពេញបណ្តាញសង្គម ធ្វើឲ្យពលរដ្ឋថ្កោលទោសយ៉ាងខ្លាំង ។ ពលរដ្ឋជាច្រើនបានចាត់ទុកសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីគឺជាការមើលងាយដល់ក្រុមអ្នកសារព័ត៌មាន។
កាលពីអតីតកាល នាយករដ្ឋមន្ត្រីថៃ តែងតែមានសកម្មភាពបែបនេះទៅលើក្រុមអ្នកសារព័ត៌មាន។ នៅក្នុងព្រឹត្តិការណ៍ កាលពីឆ្នាំ២០១៨ លោកប្រាយុទ្ធក៏បានបដិសេធឆ្លើយសំណួរអ្នកសារព័ត៌មាន ហើយក៏គប់សំបកចេកទៅលើអ្នកថតវីដេអូ (កាមេរ៉ាម៉ែន)៕ ដោយ សាធី

https://youtu.be/tK55TDBCls0

...

រូបភាព៖ VTC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print