បុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្លាប់ ខណៈចុះរាវលៀស

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានលង់ទឹកស្លាប់ខណៈចុុះរាវលៀសក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមាត់ទន្លេមេគង្គ ស្ថិតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ប៉ុន សិទ្ធ ភេទប្រុស អាយុ 33ឆ្នាំមុខរបរកម្មករឡឥដ្ឋ នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យបានសនិ្នដ្ឋានថាជនរគ្រោះបានលង់ទឹកស្លាប់ប្រាកដមែន។បច្ចុប្បន្នសពបានប្រគល់ឲគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

20160301194848

20160301194849

ដោយ៖ សុវណ្ណារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print