ឃាត់រថយន្តធុនធ្ងន់៤គ្រឿងដែលបើកឆ្លងកាត់ការដ្ឋានផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញៈរថយន្តធុនធ្ងន់ចំនួន ២គ្រឿងដែលផ្ទុកទំនិញរាប់ជាង៦០តោន និងរថយន្តដឹកដី២ គ្រឿងទៀតដែលបើកឆ្លងកាត់ការដ្ឋានផ្លូវជាតិលេខ១ បំពានសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌចាប់ប្រគល់ឲ្យទៅមន្ទីរសាធារណៈការក្រុងចាត់ការតាមនីតិវិធី ។

ករណីចាប់រថយន្តធុនធ្ងន់ បើកចូលមករាជធានីឆ្លងកាត់តំបន់ហាមឃាត់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ដឹកនាំដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌ ច្បារអំពៅ និងមានការចូលរួម ពីកម្លាំសន្តិសុខខណ្ឌជាច្រើននាក់ទៀត ។

បន្ទាប់ពីគណៈបញ្ជាការឯក ភាពខណ្ឌមានចំណាត់ការតឹងរ៉ឹងទៅលើរថយន្តធុនធ្ងន់រួចមកក៍បុគ្គលមួយចំនួនអន្តរាគមន៍សុំយករថយន្តដែលបើកបរល្មើសនិងការណែនាំត្រឡប់ទៅវិញ ។ ដែលទង្វើបែបនេះបានធ្វើឲ្យសមត្ថកិច្ចរិះគន់ទៅលើអ្នកទូរស័ព្ទអន្តរាគមន៍ ទាំងបំពាន់ ច្បាប់ ។

លោករស់ សុភ័ក្រ អភិបាលរងខណ្ឌដែលដឹកនាំកម្លាំចុះចាប់រថយន្តដឹកជញ្ជូនធុនធ្ងន់បើកឆ្លងកាត់តំបន់ហាមឃាត់បានឲ្យដឹងថា ចាប់តាំងពីកំណាត់ផ្លូវជាតិលេខ១ បើកការដ្ឋានស្ថាបនាដែល ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន គណៈបញ្ជាការ ឯកភាពខណ្ឌបានធ្វើការជូនដំណឹងហាមឃាត់ រថយន្តធុន ធ្ងន់មិនឲ្យឆ្លងកាត់ចាប់ពីម៉ង៦ព្រឹករហូតដល់ម៉ោង១០ព្រឹក ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ក្រុមបច្ចេកទេសស្ថាបនាផ្លូវនិងបញ្ជៀសការកកស្ទះចរាចរ ។

ប៉ុន្តែការណែនាំ របស់អាជ្ញាធរខណ្ឌបានធ្វើឲ្យម្ចាស់រថយន្តធន់ធ្ងន់មួយចំនួនអនុវត្តតាមដោយបង្វែរទិសធ្វើចរាចរ និងបើកឆ្លងកាត់ ទៅតាមពេលវេលាកំណត់ដោយមិនបំពាននោះឡើយ តែក៍មានរថយន្តដឹកទំនិញធន់ធ្ងន់ជាច្រើនគ្រឿងទៀតបើកឆ្លងកាត់តំបន់ហាមឃាត់ទាំងបំពាន់ ។ ដោយពិនិត្យឃើញថា ម្ចាស់រថយន្តដឹកទំនិញនិង រថយន្តដឹកដីធំៗ ទាំងនោះបំ ពានការណែ គណៈបញ្ជាការ ឯកភាពខណ្ឌបានចាត់វិធានការចុះចាប់រថយន្តជាច្រើនលើកច្រើន សារហើយ យកមកធ្វើកិច្ចសន្យា ឲ្យ បញ្ឈប់សកម្មភាព ។

លោកអភិបានរងបន្តថា វិធានការរដ្ឋបាលកន្លងមកគណៈបញ្ជាការឯកភាពខណ្ឌចុះចាប់ហើយតម្រូវឲ្យធ្វើកិច្ចសន្យានៅសាខណ្ឌប៉ុណ្ណោះ តែពេលឈប់ឲ្យម្ចាស់រថយន្តធន់ធ្ងន់ទាំងនោះធ្វើកិច្ចសន្យានៅខណ្ឌទៀតហើយ គឺបញ្ជូនរថយន្តល្មើសការណែនាំទៅកាន់មន្ទីរសាធារណៈរាជធានីភ្នំពេញជាអ្នកចាត់ការម្តងដើម្បីឲ្យរៀងចាល ។

ចំពោះរថយន្តធុនធ្ងន់ទាំង៤គ្រឿងដែលចាប់នៅពេលនេះគណៈបញ្ជាការឯកភាពខណ្ឌបញ្ជូនទៅមន្ទីរសាធារណៈការរាជធានីភ្នំពេញ ដើម្បីឲ្យ សមត្ថកិច្ចជំនាញពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាពិសេសរថយន្តដឹកទំនិញធន់ធ្ងន់២គ្រឿង ដែលផ្ទុកទំនិញរាប់ សិបតោន ចំពោះវិធានការ យ៉ាងណានោះខាងមន្ទីរសាធារណៈការជាអ្នកសម្រេច ។

តំបន់ការដ្ឋាន ផ្លូវជាតិលេខ១ នេះមិនមែន ហាម ដាច់ខាតមិនឲ្យរថ យន្តដឹកទំនិញធន់ធ្ងន់បើកឆ្លងកាត់នោះឡើយ គឺឲ្យឆ្លងកាត់ តែត្រូវអនុវត្តទៅតាមម៉ោងកំណត់ ដូចជារថយន្តដឹកទំនិញ ប្រភេទC ឲ្យឆ្លងកាត់ចន្លោះ ពីម៉ោង ១០ព្រឹកទៅ ដល់ ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ចំពោះរថយន្តប្រភេទD ហាមមិនឲ្យបើកឆ្លងកាត់ដាច់ខាតនៅពេលថ្ងៃ តែពេលយប់បើកឆ្លងកាត់ជាធម្មតា ។

លោកអភិបាលរងបានបន្តថា អាជ្ញាមិនចង់ចាប់ រថយន្តដឹកជញ្ជូនធន់ធ្ងន់នោះទេ ព្រោះធ្វើឲ្យប៉ះពាល់ ដល់ មុខរបរអាជីវកម្មនិងខាត ពេលវេលា តែអ្នកបើកបរ រថយន្តទាំងនោះជាអ្នកបង្ខំ ឲ្យអាជ្ញាធរត្រូវតែអនុវត្តច្បាប់ ដោយសារមិនអនុវត្ត តាមការណែ ។ពេលចុះចាប់ ម្តងៗ មានអ្នកទូរស័ព្ឌអន្តរា គមន៍ឆ្វេចឆ្វាច ធ្វើឲ្យក្រុម ការងារឈឺក្បាល សូមឲ្យ អ្នកអន្តរាគមន៍ទាំងនោះយល់ ពីច្បាប់ផង អ្នកដែលទទួល រងនូវសម្ពាធពីថ្នាក់លើ និង មហាជនរិះគន់នោះគឺអាជ្ញាធរខណ្ឌ ពេលស្ទះចរាចរម្តងៗ សមត្ថកិច្ចដែលឈរជើងនៅតាមគោលដៅចេញមកធ្វើចរាចរឡើងបែកញើសដាបខ្នង ដាច់បាយដាច់ទឹក ពេលខ្លះ ត្រូវមេអង្គភាពស្តីបន្ទោស អោយទៀត ។

ដូច្នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរឆ្លងកាត់តំបន់ហាមឃាត់ និងមិនឲ្យ រំខានដល់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ សូមម្ចាស់ ក្រុមហ៊ុន ដឹកជញ្ជូន និងអ្នកបើកបររថ យន្តដឹកទំនិញធុនធ្ងន់លើផ្លូវជាតិលេខ១ ត្រូវអនុវត្តតាមការណែនាំ របស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅ ទើបបញ្ជៀសបានពីការកកស្ទះចរាចរតំបន់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១នេះ ៕

20160301225611

20160301225612

20160301225613

20160301225614

20160301225615

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print