(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ ពេល​អនាគត​បើ​អាច​ធ្វើ​ទៅ​រួច​ ចិន​នឹង​គ្រប់គ្រង​ទាំង​រុ​ស្ស៊ី​ទៀត​

ចែករំលែក៖

Xi_2337986b

តំណាងរាស្ដ្រ​រុ​ស្ស៊ី​ជា​ច្រើន​រូប​បាន​ប្រ​តិ​ កម្ម​យ៉ាង​ខ្លាំង​ហើយ​ព្រមាន​ដល់​រដ្ឋាភិបាល​ ទីក្រុង​មូ​ស្គូ​ពី​ភាព​គ្រោះថ្នាក់​ដោយសារ​តែ​ ជួល​ដី​ឱ្យ​ចិន​។​ ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​ ជនជាតិ​ចិន​អាច​ក្លាយជា​ចៅហ្វាយខេត្ដ​ស្វយ័ត​មួយ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។​

​តំណាងរាស្ដ្រ​រុ​ស្ស៊ី​មក​ពី​គណបក្ស​ ប្រជាធិបតេយ្យ​សេរី​បាន​ស្នើ​ដល់​នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​មិន​ត្រូវ​ឱ្យ​ប្រទេស​ចិន​ជួល​ដី​កសិកម្ម​ទំហំ​ដល់​ទៅ​៣​សែន​ហិ​កតា​នៅ​ តំបន់​ Zabiakalye​ សាធារណរដ្ឋ​ Sib-​eria​ ក្នុង​រយៈពេល​៤៩​ឆ្នាំ​នោះ​ទេ​ ។​

​តាម​សារព័ត៌មាន​ Kommersant​ បាន​ផ្សាយ​ថា​ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ Saint​ Peter-​ sburg​ នា​ពេល​ថ្មីៗ​នេះ​មន្ដ្រី​រដ្ឋាភិបាល​ តំបន់​ Zabiakalye​ បាន​ចុះហត្ថលេខា​ជួល​ ដី​កសិកម្ម​ឱ្យ​ចិន​។​ ពេល​ដំបូង​ចិន​មាន​ គម្រោង​ជួល​តែ​១១៥​ពាន់​ហិ​កតា​ប៉ុណ្ណោះ​ តែ​ក្រោយមក​ក៏​បាន​ជួល​បន្ថែម​២​សែន​ហិ​កតា​ទៀត​។​ ការ​ឱ្យ​ចិន​ជួល​ដី​ទំហំ​ធំ​ មាន​ចៅហ្វាយខេត្ដ​ជា​ជនជាតិ​ចិន​ ។​

​សារព័ត៌មាន​ TASS​ បាន​ផ្សាយ​ថា​ ក្រុមហ៊ុន​ចេញ​មុខ​ជួល​ដី​ Zabaikalye​ គឺជា​ក្រុមហ៊ុន​ Hua​ Xingbang​ ដែល​ ជា​ក្រុមហ៊ុន​ពី​មុន​មក​មិន​ដែល​ធ្វើ​កសិកម្ម​ នោះ​ឡើយ​។​ ក្រុមហ៊ុន​ខាងលើ​បាន​សន្យា​ ថា​ នឹង​ចំណាយ​ប្រាក់​២៤​ពាន់​លាន​រូប​ សម្រាប់​តំបន់​ដី​ដែល​ជួល​នោះ​ ។​

​ចំពោះ​ហេតុការណ៍​ខាងលើ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​រុ​ស្ស៊ី​ LDPR​ ក្នុង​ សភា​រុ​ស្ស៊ី​ Duma​ បាន​ព្រមាន​ថា​ នេះ​ជា​ រឿងរ៉ាវ​ដ៏​គ្រោះថ្នាក់​នៅ​ក្នុងភូមិ​សាស្ដ្រ​ នយោបាយ​ដោយ​ក្រោយ​រយៈពេល​២០​ ឆ្នាំ​ទៀត​តំបន់​នោះ​នឹង​មាន​ចៅហ្វាយខេត្ដ​ ជា​ជនជាតិ​ចិន​។​ តំណាងរាស្ដ្រ​មក​ពី​គណ​ បក្ស​សេរី​លោក​ Yaroslay​ បាន​និយាយ​ ថា​ គណបក្ស​សេរី​បាន​ស្នើ​ដល់​នាយក​ រដ្ឋមន្ដ្រី​រុ​ស្ស៊ី​ Medvedev​ កុំ​ជួល​ដី​ឱ្យ​ ប្រទេស​ចិន​។​ សំណើ​ខាងលើ​នឹង​ត្រូវ​ សភា​រុ​ស្ស៊ី​បើក​ការ​ត្រួតពិនិត្យ​ឡើង​វិញ​ នៅ​ក្នុង​សបា្ដហ៍​នេះ​ ។​

​លោក​ Yaroslay​ បាន​បញ្ជាក់​ថា​ “​យើង​នឹង​ស្នើ​ដល់​នាយក​រដ្ឋមន្ដ្រី​ឱ្យ​បញ្ឈប់​ ការ​ជួល​ដី​ឱ្យ​ចិន​ ហើយ​សកម្មភាព​ខាង​ លើ​ត្រូវ​តែ​ពិភាក្សា​ជា​បន្ដ​ទៀត​ពី​ភាព​ គ្រោះថ្នាក់​ដល់​សន្ដិសុខ​ជាតិ​ក៏​ដូច​ជា​ ភូមិសាស្ដ្រ​នយោបាយ​”​ ។​

​តាម​អនុប្រធាន​រដ្ឋសភា​រុ​ស្ស៊ី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​លោក​ Igor​ Lebedev​ បាន​បង្ហាញ​ការ​ព្រួយ​ បារម្ភ​យ៉ាង​ខ្លាំង​ពី​សកម្មភាព​ខាងលើ​។​ មូលហេតុ​ដែល​លោក​ព្រួយបារម្ភ​នោះ​ គឺ​តំបន់​ Zabaikalye​ ជា​ខេត្ដ​ស្វយ័ត​ របស់​ជនជាតិ​ជ្វី​ហ្វ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ មាន​ព្រំដែន​ជាប់​ប្រទេស​ចិន​ ហើយ​ពល​ រដ្ឋ​ចិន​នឹង​ទៅ​រស់នៅ​ទីនោះ​ដោយ​សេរី​យូរ​ ទៅ​នឹង​ក្លាយទៅជា​ទឹកដី​ចិន​ជាក់​ជា​មិន​ ខាន​។​ លោក​បន្ដ​ទៀត​ថា​ លក្ខណៈ​នៅ​ក្នុង​ កិច្ចព្រមព្រៀង​ខាងលើ​ក្រុមហ៊ុន​ចិន​នឹង​ ជួល​កម្មករ​មក​ពី​ប្រទេស​ចិន​ ហើយ​ការ​ ចុះឡើង​ទៅ​កាន់​តំបន់​នោះ​មិន​ចាំបាច់​ វី​សា​ឡើយ​ ។​

​លោក​ Igor​ Lebedev​ បន្ដ​ទៀត​ថា​ ទាំងនោះ​ជា​កំហុសឆ្គង​នយោបាយ​យ៉ាង​ធំ​ពលរដ្ឋ​ចិន​នឹង​ទៅ​រស់នៅ​ទីនោះ​ច្រើន​ ជាង​ពលរដ្ឋ​រុ​ស្ស៊ី​ ហើយ​នៅ​ពេល​អនាគត​ នឹង​មាន​មេដឹកនាំ​ចិន​នៅ​ទីនោះ​ ហើយ​ ក្នុង​រយៈពេល​២០​ទៅ​៣០​ឆ្នាំ​ខាង​មុខ​តំបន់​ Zabaikalye​ នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ទឹក​ ដី​ចិន​ ។​

​ភាព​គ្រោះថ្នាក់​ពី​ភូមិសាស្ដ្រ​នយោបាយ​ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ដែល​បាន​រៀបចំ​ ឡើង​នៅ​ទីក្រុង​ Peterburg​ ពេល​ថ្មីៗ​នេះ​ អភិបាលខេត្ដ​ស្វយ័ត​របស់​ជនជាតិ​ជ្វី​ហ្វ​ក្នុង​ប្រទេស​រុ​ស្ស៊ី​លោក​ Aleksandr​ Levintal​ ក៏​បាន​លើក​ឡើង​ពី​ភាព​គ្រោះ​ ថ្នាក់​ក្រោយ​ការ​ជួល​ដី​។​ លោក​បន្ដ​ទៀត​ ថា​ មាន​ផ្ទៃដី​ដល់​ទៅ​៨០​ភាគរយ​នៅ​ ក្នុង​ខេត្ដ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ ចិន​ដោយ​ស្របច្បាប់​និង​មិន​ស្របច្បាប់​។​ ផ្ទៃដី​៨០​ភាគរយ​ត្រូវ​ដាំ​ដុះ​ប្រើ​គីមី​អាច​ធ្វើ​ឱ្យ​ដី​ត្រូវ​រេចរឹល​ ។​

​សារព័ត៌មាន​រុ​ស្ស៊ី​ Ria​ Novosti​ បាន​ដកស្រង់​សម្ដី​លោក​ Lebedev​ បញ្ជាក់​ថា​ ទស្សនៈ​របស់​យើង​នា​ពេល​ នេះ​គឺ​បើ​ទោះបី​យើង​ត្រូវការ​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ជា​ការ​ចាំបាច់​ ប៉ុន្ដែ​ការ​ ដោះស្រាយ​នយោបាយ​ក្នុងភូមិ​សាស្ដ្រ​នោះ​ ជា​រឿង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​។​ តាម​ទស្សនៈ​ របស់​តំណាងរាស្ដ្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ក្រសួង​ស្ថាប័ន​ដូច​ជា​គណៈ​ កម្ម​ការ​សន្ដិសុខ​ជាតិ​រុ​ស្ស៊ី​ ក្រសួង​ការពារ​ ជាតិ​ ក្រសួងការបរទេស​ ក្រសួង​ទូរ​គម​ នាគ​មន៍​រុ​ស្ស៊ី​ ចាំបាច់​ត្រូវ​តែ​បង្ហាញ​ពី​ គោល​ជំហរ​ច្បាស់លាស់​ពី​បញ្ហា​ខាងលើ​ ។​

​កាលពី​សបា្ដហ៍​មុខ​តំណាងរាស្ដ្រ​ប្រទេស​ រុ​ស្ស៊ី​មក​ពី​គណបក្ស​សារ​ធារ​ណ​រដ្ឋ​រុ​ស្ស៊ី​ បាន​ស្នើ​ដល់​សភា​បើក​ការ​ពិភាក្សា​ពី​ភាព​ គ្រោះថ្នាក់​ក្រោយ​ពេល​ជួល​ដី​ឱ្យ​ប្រទេស​ចិន​ ប៉ុន្ដែ​មិនដឹង​ថា​ហេតុ​អ្វី​បានជា​សភា​ មិន​យល់ព្រម​ពិភាក្សា​នោះ​ទេ​ ។​

​នៅ​ក្នុង​ព្រិ​ត្ដិ​ការណ៍​មួយ​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នោះ​ដែរ​ សម្ព័ន្ធ​ប្រជាជន​ រុ​ស្ស៊ី​ ONF​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ ថា​ ការ​ដែល​ជួល​ដី​ឱ្យ​ចិន​ក្នុង​រយៈពេល​ យូរ​នៅ​តំបន់​ Zabaikalye​ ចាំបាច់​ត្រូវ​ តែ​ពិភាក្សា​ឱ្យ​បាន​ល្អិតល្អន់​បំផុត​ហើយ​ ត្រូវ​តែ​ស្ដាប់​មតិ​របស់​ប្រជាពលរដ្ឋ​ ។​

​ចិន​ជា​ប្រទេស​មាន​ពលរដ្ឋ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ត្រូវការ​ពង្រីក​ ទឹកដី​ដើម្បី​បំពេញតម្រូវការ​រស់នៅ​ និង​ ជីវភាព​របស់​ប្រជាជន​ចិន​។​ ទាំងនោះ​ ហើយ​ដែល​ធ្វើ​ឱ្យ​ចិន​ត្រូវ​តែ​ខិតខំ​អនុវត្ដ​ គោលនយោបាយ​ពង្រីក​ទឹកដី​តាម​បែប​ចាយ​លុយ​ធ្វើ​ឱ្យ​ស្របច្បាប់​ ហើយ​ពេល​ អនាគត​ទីនោះ​នឹង​មាន​តែ​ជនជាតិ​ចិន​ ប៉ុណ្ណោះ​ ។​

...

​ដូច​នៅ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភព​ លោក​តំបន់​ណា​ដែល​មាន​ពលរដ្ឋ​ចិន​ រស់នៅ​ច្រើន​គឺ​មិន​មាន​ពលរដ្ឋ​ផ្សេង​ទៀត​ រស់នៅ​ប្រជ្រៀត​ជាមួយ​ចិន​បាន​នោះ​ឡើយ​ គឺ​មាន​តែ​ជនជាតិ​ចិន​ប៉ុណ្ណោះ​ដែល​សម​នឹង​ការ​រស់នៅ​តាម​បែបរ​ញ៉េ​រ​ញៃ​។​ ទាំងនោះ​ហើយ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រុ​ស្ស៊ី​ បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ ជួល​ដី​របស់​ចិន​។​ នៅ​ក្នុង​រយៈពេល​យូរ​ នោះ​ជនជាតិ​រុ​ស្ស៊ី​ដែល​រស់នៅ​ក្នុង​តំបន់​ នោះ​ប្រាកដជា​វេចសម្ពាយ​រត់​ចេញ​ជា​មិន​ខាន​ ហើយ​បាន​តែ​ពលរដ្ឋ​ចិន​រស់​ នៅ​ប៉ុណ្ណោះ​ ទីបំផុត​ក៏​ក្លាយទៅជា​របស់​ចិន​ ដោយ​ស្របច្បាប់​ ៕ ​ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print