ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ-១៩ ចំនួន០១នាក់ ជាស្ត្រី អាយុ ២៥ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ, នៅមុននេះបន្តិច ! នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបង្ហោះលើ facebook ផ្លូវការលោកថា , ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ជាស្ត្រី អាយុ ២៥ ឆ្នាំ។

លោកបានបន្តថា, ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ជាស្ត្រី អាយុ ២៥ ឆ្នាំ មានទីតាំងនៅផ្ទះជួលគ្មានលេខ ផ្លូវ ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ។ រីឯអ្នកដែលពាក់ព័ន្ធមានចំនួន ០៣ នាក់ តម្រូវអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ព្រមទាំងត្រៀមយកសំណាកនៅព្រឹកថ្ងៃស្អែក ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print