ដំណឹងល្អបន្តិច! មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២០នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៨៣នាក់

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២០នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៨៣នាក់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១។

ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន២០នាក់ (១៨នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងមានករណីព្យាបាលជាសះស្បើយ៨៣នាក់ នៅថ្ងៃទី១៤ ខែមីនា។
សូមជម្រាបថា, គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ កើនដល់១៣២៥នាក់ ក្នុងនោះជាសះស្បើយ៧៣០នាក់ និងមានករណីស្លាប់១នាក់។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមខ្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print