ឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីកាប់គាស់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបុរស៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីកាប់គាស់រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ តាមបញ្ញតិមាត្រា៦២ និងមាត្រា៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទទាំង៣នាក់មាន ១.ឈ្មោះ ឆោម វិជ្ជា ភេទប្រុស អាយុ២៦ឆ្នាំ, ២.ឈ្មោះឆោម វាសនា ភេទប្រុស អាយុ២២ឆ្នាំ និង៣.ឈ្មោះឈិន អាត ភេទប្រុស អាយុ៤៤ឆ្នាំ។ ជនត្រូវចោទទាំង៣នាក់ មានទីលំនៅបច្ចុប្បន្នភូមិប៉ោដើមចេក ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ចាប់ឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពកាប់គាស់ រុករាន ឆ្ការ និងដុតព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលមានផ្ទៃដីរងការកាប់រានទំហំ៤ហិកតា នៅត្រង់ចំណុចអូរកាច់ចង្កេះ ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររង់ចាំការជំនុំជម្រះអង្គសេចក្ដី៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print