ភ្នំពេញ, លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ថា, ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់។
លោកបញ្ជាក់ថា, ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ ដែលជាអ្នកផ្ទះរស់នៅជាមួយបុរស អាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា រួមមាន ៖
១/ ស្ត្រី អាយុ ៤៧ ឆ្នាំ
២/ បុរស អាយុ ៣០ ឆ្នាំ
និង៣/ កុមារី អាយុ ១២ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់)។ បច្ចុប្បន្នអ្នកជម្ងឺទាំងបីនាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (TheGreat Duke)។ រីឯអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងផ្ទះ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះបន្តទៀត ជាចុងក្រោយ អាជ្ញាធរ បានបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕
ដោយ , សិលា