​បុគ្គលិកបម្រើការងារនៅហាង”Metro Azura TK” ២នាក់ ត្រូវ​ក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩ សង្ស័យឆ្លងពីអ្នកនាង សុគន្ធ នីសា

ចែករំលែក៖

ភ្នំពេញ​៖ ក្រុមគ្រូពេទ្យជំនាញ​ សហការជាមួយ​អាជ្ញាធរ​នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១​ ចុះយកបុគ្គលិកបម្រើការងារនៅហាងមួយកន្លែងយីហោ”Metro Azura TK” ចំនួន២នាក់ ក្រោយ​តេស្តរកឃើញកើតជំងឺកូវីដ១៩ ដេីម្បីយកទៅកាន់កន្លែងព្យាបាល។

បេីតាមមន្រ្តីសាលាខណ្ឌទួលគោក​ បានឲ្យដឹងនៅយប់ថ្ងៃអាទិត្យ ទី១៤ ខែមីនាថា បុគ្គលិកទាំង២រូបនេះ មានការសង្ស័យឆ្លងពីតារាចម្រៀង សុគន្ធ នីសា ដែលបានចូលទៅក្នុងហាង។ បុគ្គលិកទាំង២នាក់នេះជានារីមានអាយុ១៩ឆ្នាំ និង២៧ឆ្នាំ រស់នៅតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងខណ្ឌទួលគោក។

អាជ្ញាធរ បានបញ្ជាក់បន្ថែមទៀតថា កន្លងទៅ​តារាចម្រៀង សុគន្ធ នីសា ធ្លាប់បានចូលទៅក្នុងហាងនេះ។ កាលពីថ្ងៃទី១៣ ខែមីនា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះយកសំណាកមនុស្ស ៥០នាក់ ក្នុងនោះមានស្រី២៦នាក់ ដែលបម្រើការងារក្នុងហាង និងជាអ្នកពាក់ព័ន្ធ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print