ភ្នំពេញ, រដ្ឋបាលខេត្តកំពតជម្រាបមក លោក លោកស្រីអភិបាល នៃគអភិបាលក្រុង-ស្រុក
• លោក លោកស្រីបេឃុំ-ចៅសង្កាត់ ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជា បណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកំពត។
យោង-ស្ថានភាព នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនលោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង -ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ ជ្រាបថា៖ ដោយស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត បានសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយ ចំនួនតូចនៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការ ប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការ ធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់នឹងការរីករាលដាលនៃ ជំងឺកូវីដ-១៩ តាមវិធានការ “ពាកុំ និង ៣ការពារ ” កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និងដើម្បីកាត់ផ្តាច់នូវខ្សែចម្លងចូលក្នុងសហគមន៍។ រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដល់លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ ដូចខាងក្រោម ៖
១. ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និង ការជួបជុំបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
២. ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធី ដែលបានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្លាកពិធីដែលមាន ការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល ២សប្តាហ៍សិន។
៣. លិខិតរដ្ឋបាលខេត្ត ដែលចេញនាពេលនេះ មិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញាតរបស់ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយភ្ញៀវចូលរួម ជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើសពី ៥នាក់(ប្រាំនាក់)ក្នុងមួយតុ។
៤. ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតែបន្តរៀបចំពិធីដោយ ពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង -ស្រុក ត្រូវចុះបិទ ឬកពិធី នៃការជួបជុំនោះជាបន្ទាន់៕
ដោយ, សុខ ខេមរា