ភ្នំពេញ÷លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថាតាមការស្រាវជ្រាវបញ្ជាក់ថាវីរ៉ុសបំលែងថ្មីនេះគឺកាចសាហាវណាស់ ដោយអាចចម្លងបានទៅមនុស្ស៧នាក់ក្នុងពេលតែមួយ ។
បើប្រៀបធៀបនឹងវីរ៉ុសចាស់គឺចម្លងបានពី ២ ទៅ ៣នាក់ប៉ុណ្ណោះ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថាការកាត់ផ្តាច់ការចម្លងគឺមិនងាយនឹងអាចធ្វើបាននោះទេ បើពលរដ្ឋខ្មែរនៅតែព្រហ៊ើន នៅតែបំពានដោយមិនជឿ និងមិនខ្លាចនោះ ។
លោកស្រីសម្តែងនូវការសោកស្តាយដែលពលរដ្ឋនៅតែជួបជុំផឹកស៊ី នៅតែមានពិធីមង្គលការ នៅតែមានការចូលហាងជួបជុំគ្នា ដែលលោកស្រីចាត់ទុកថាជាការមើលស្រាលវីរ៉ុសនេះ រហូតដល់ទាល់តែមានបុរសម្នាក់នៅចាក់អង្រែបានស្លាប់ ទើបពលរដ្ឋហាក់ដូចជាភ្ញាក់ខ្លួន ហើយតាមដងផ្លូវហាក់ដូចជាស្ងាត់ជាងមុន។
លោកស្រីប្រកាសថាវីរ៉ុសបំលែងថ្មីកំពុងចរាចរណ៍យ៉ាងសកម្ម នៅភ្នំពេញ កំពង់សោម ព្រៃវែង កណ្តាល ដូច្នេះលោកស្រីសូមអោយនៅផ្ទះ កុំធ្វើដំណើរដើម្បីចូលរួមកាត់ផ្តាច់ខ្សែរចម្លងព្រឹត្តការណ៍ ២០ កុម្ភៈ។
ក្នុងរយះពេលពីរសប្តាហ៍ខាងមុខនេះ បើអនុវត្តបានម៉ត់ចត់ជាទីបំផុតគឺវិធានការបីកុំ បីការពារ និងរួមគ្នា អនុវត្តវិធានការដែលបានដាក់ចេញ ជាពិសេសគឺកាត់ផ្តាច់ការធ្វើដំណើរ នោះការចម្លងនឹងអាចថយចុះ៕
ដោយ៖ សូរិយា