ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ត្រូវបានខ្សែភ្លេីងឆក់ធ្លាក់ពីដំបូលផ្ទះល្វែងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុចោលប្រពន្ធនិងកូនឲ្យនៅកំព្រា។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅការដ្ឋានសាងសង់ផ្ទះល្វែងក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំ
ពេញ។
បុរសដែលស្លាប់មានឈ្មោះ ហ៊ាម សុីដាន អាយុ ៤១ឆ្នាំ មានទីលំនៅនៅឯខេត្តតាកែវ មានប្រពន្ធនិងកូនចំនួន២នាក់ក្នុងបន្ទុក ។
តាមសាក្សីនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ ជនរងគ្រោះបានក្រោកពីដំណេកដេីម្បីបំពេញការងារធម្មតា ហេីយពេលកំពុងលេីកដែកយកទៅផ្សារភ្ជាប់ដំបូលស្រាប់តែឃេីញបែកផ្កាភ្លេីងផ្នែកខាងលេីបណ្តាលឲ្យជនរងគ្រោះដែលកំពុងនៅលេីដំបូលនោះធ្លាក់ចុះមកក្រោមបោកក្បាលស្លាប់ភ្លាមៗនៅនឹងទីតាំងការដ្ឋានតែម្តង ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញកោសល្យវិច័យចុះមកពិនិត្យសពជនរងគ្រោះ ហេីយបានបញ្ជាក់ថា សពបុរសខាងលេីពិតជាស្លាប់ដោយសារខ្សែភ្លេីងឆក់បណ្តាលឲ្យធ្លាក់ពីដំបូលពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចបានធ្វេីលិខិតប្រគល់សពឲ្យក្រុុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកការដ្ឋានត្រូវបានផ្អាកជាបណ្តោះអាសន្នសិនរង់ចាំពិនិត្យឯកសារច្បាប់សាងសង់បន្ថែមទៀត ៕
ដោយ ៖ ភារ៉ា ដង្កោ