ភ្នំពេញ, នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់សេវាសម្រាប់ការស្កេន QR Code ដែលមាននៅលើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនដំណឹងដល់សាធារណជន ជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រសួងសូមផ្លាកជាបណ្តោះអាសន្ននូវការផ្តល់សេវាសម្រាប់ការស្កេន QR Code ដែលមាននៅលើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដោយក្រុមការងារបច្ចេកទេសកំពុងដំឡើងប្រព័ន្ធ ឡើងវិញ ក្រសួងនឹងធ្វើការជូនដំណឹងសារជាថ្មី នៅពេលប្រព័ន្ធបច្ចេកទេសនេះត្រូវបានរៀបចំរួចរាល់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន៕
...
ដោយ, សិលា