អាជ្ញាធរខណ្ឌដូនពេញចុះរុះរើការសាងសង់ខ្ទមអនាធិបតេយ្យនិងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៤នាក់

ចែករំលែក៖

ភ្នំពេញ៖ លោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងចុះទៅរុះរើការសាងសង់ខ្ទមស្នាក់នៅបែបអនាធិបតេយ្យនៅប្លុកផ្លូវរថភ្លើងស្ថិតខាងមុខក្តាន់ពីរស្រាប់តែឃើញក្រុមក្មេងស្ទាវកំពុងប្រមូលផ្តំុការប្រើប្រាស់គ្រឿងញៀនក៏ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៤នាក់រួមជាមួយវត្ថុតាងប្រដាប់ប្រដាសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខណ្ឌដូនពេញដើម្បីចាត់ការបន្ត។

អជ្ញាធរខណ្ឌដូនពេញដែលដឹកនាំដោយលោកអភិបាលខណ្ឌបានចុះប្រតិបត្តិចាប់បង្ក្រាបនិងរុះរើខ្ទមអនាធិបតេយ្យ កាលពីព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើងក្នុងភូមិ២ ស្ថិតខាងមុខក្តាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

អជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា បន្ទាប់មានប្រជាពលរដ្ឋវានរាយការណ៍មកថានៅតំបន់ភូមិ២ជាប់ផ្លូវរថភ្លើងនោះសម្បូទៅដោយក្រុមក្មេងទំនើងញៀនថ្នាំដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជិតខាងដូចជាការប្រមូលផ្តំុគ្នាជក់គ្រឿងញៀនបែបអនាធិបតេយ្យនោះ។ ម្យ៉ាងវិញទៀតនៅប្លុកនោះថែមទាំងមានការសាងសង់ខ្ទមស្នាក់នៅបែបអនាធិបតេយ្យទៀតផងនោះទើបនៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦នេះដែរលោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងមានទាំងការចូលរួមពីលោកចៅសង្កាត់ស្រះចកផងរួមទាំងកម្លាំងអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌបានចុះទៅពិនិត្យជាក់ស្តែងនៅតំបន់ភូមិ២នោះបានឃើញនិងរុះរើខ្ទមមួយចំនួនព្រមទាំងឃើញការប្រមូលផ្តំុការសេពនិងជក់គ្រឿងញៀនទៀតផងនោះក៏លោកអភិបាលខណ្ឌដូនពេញបានបញ្ជាឲ្យឃាត់ខ្លួនក្រុមជនសង្ស័យភេទប្រុសបានចំនួន៤នាក់ដែលភស្តុតាងប្រដាប់ប្រដាសម្រាក់ជក់មួយចំនួនថែមទៀតរួចបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខណ្ឌដូនពេញដើម្បីចាត់ការបន្តទៀត។

បើតាមការឲ្យដឹងពីលោក លី គឹមឡេង មេបញ្ជាការរងអាវុធហត្ថខណ្ឌដូនពេញបានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់នោះ មិនមែនឃាត់ខ្លួនដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការនោះទេគឺឃាត់បញ្ជូនទៅអប់រំនៅមន្ទីរសង្គមកិច្ចតែប៉ុណ្ណោះ ពីព្រោះអីពួកគេទាំងនោះគឺជាជនសង្ស័យដែលប្រើប្រាស់ថ្នាំញៀនឬហិតកាវតែប៉ុណ្ណោះមិនបានរកឃើញឬដកហូតបានថ្នាំញៀននោះទេ៕

20160302003546

20160302003545

20160302003551

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print