ភ្នំពេញៈ នាវេលាម៉ោង១រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ានី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Zenon Kuchciak, ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប៉ូឡូញ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។
នៅក្នុងជំនួបនេះ លោក ហ៊ុន ម៉ានី និងលោកអគ្គរដ្ឋទូត បានពិភាក្សា និងពិគ្រោះយោបល់លើកិច្ចការជាច្រើនរួមទាំងការងារនយោបាយ និងយុវជន។
ជំនួបបានបញ្ចប់នាវេលាម៉ោង២រសៀលថ្ងៃដដែល ក្នុងបរិយាកាសស្និទ្ធិស្នាល៕
...
ដោយ៖ សហភាពសហព័ន្ធយុវជនកម្ពុជា