ភ្នំពេញៈ នាវេលាម៉ោង១រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោក ប៉េង ប៉ាត់ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា អធិការកិច្ច និងមុខងារសាធារណៈ ដែលបានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ វេលាម៉ោង១ និង៣៥នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត្រ សពបានតំកល់នៅភូមិគ្រឹះលេខ៣ ផ្លូវញឹកជូឡុង(៤៦៦) ខាងជើងជាប់របងក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
...
ដោយ៖ សុខ ខេមរា