​ស្ថានទូត​ចិន​ប្រចាំ​មី​យ៉ាន់​ម៉ា៖ អំពាវនាវ​ឱ្យមាន​ចំណាត់ការ​និង​ស៊ើបអង្កេត​លើ​ករណី​រោងចក្រ​សហគ្រាស​ចិន​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​ត្រូវ​ដុតបំផ្លាញ និង​វាយកំទេច​

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់​ពី​រោងចក្រ​​ជាង២០កន្លែង​ នៅក្នុង​សួន​ឧស្សាហកម្ម នៃ​ទីក្រុង​យ៉ាំង​ហ្គោ​ន​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​ដុតបំផ្លាញ និង​វាយកំទេច កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​ ហើយ​សហគ្រាស​ដែល​ពាក់ព័ន្ធ​សុទ្ធសឹង​ជា​សហគ្រាស​ចិន​ ឬ​សហគ្រាស​វិនិយោគ​រួមគ្នា​រវាង​ចិន​មី​យ៉ាន់​ម៉ា​ភាគច្រើន​ជា​រោងចក្រ​កែច្នៃ​សំលៀកបំពាក់​រោងចក្រ​ផ្គត់ផ្គង់​សំភារៈ​សំលៀកបំពាក់ និង​រោងចក្រ​ផលិត​គ្រឿង​បរិក្ខារ​សំលៀក​បំពាក់ ។​

​ដោយឡែក​អ្នក​ដុត​ភ្លើង​ភាគច្រើន​ គឺជិះ​ម៉ូតូ​មាន​អាវុធ​ដូចជា៖​ ​ដំបង​ដែក ពូថៅ និង​ធុងសាំង បាន​សំរុកចូល​រោងចក្រ​វាយកំទេច​សំភារៈ និង​គំរាម​ដល់​អ្នកធ្វើ​ការងារ​ ​រួច​បានចាក់​សាំង​ដុតបំផ្លាញ​តែម្តង​។​ បច្ចុប្បន្នសមត្ថកិច្ច​ពុំទាន់​អាច​កំណត់​បាន​អត្តសញ្ញាណ​អ្នក​ដុត​ភ្លើង​នោះឡើយ​ ចំណែក​ឯក្រុមការងារ​ជា​ជន​ជាតិចិន​មួយចំនួន​ក្រោយ​ហេតុការណ៍​នេះ​ ក៏​បាន​បាត់​ខ្លួន ហើយសមត្ថកិច្ច​គ្រប់​មជ្ឈដ្ឋាន​កំពុងតែធ្វើការ​ស្វែងរក ។​

​សូមជម្រាបថា​ រហូត​មកទល់​បច្ចុប្បន្ន​រោង​សិប្បកម្ម ឃ្លាំង បន្ទប់​ស្នាក់នៅ និង​រថយន្ត របស់​រោងចក្រចំនួន​ជាង​២០កន្លែង​ ​ត្រូវបាន​ដុតបំផ្លាញ​ហើយ​ហាង​ដែល​នៅតាម​បណ្តោយ​ផ្លូវ​ក៏​ត្រូវបាន​វាយកំទេច​ បណ្ដាលឲ្យអ្នកធ្វេីការជាច្រើន​នាក់រងរបួស​ស្រាល ចំណែក​រោងចក្រ​មួយ​កន្លែង​ត្រូវបាន​ក្រុមអ្នក​ដុត​ភ្លើង​កាន់កាប់។​ ដោយហេតុ​នេះអ្នក​ដុត​ភ្លើង​មាន​អាវុធ​ក្នុង​ដៃ ហើយ​តាម​បណ្តោយ​ផ្លូវ​ចូល ក៏មាន​មនុស្ស​បានរៀបចំ​របាំង​ផ្លូវ ធ្វើឱ្យ​ក្រុម​ពន្លត់អគ្គីភ័យ​ក្នុងស្រុក​មិនអាច​ធ្វើ​ការចូល​ជួយសង្គ្រោះ​បាន។ បច្ចុប្បន្ន អ្នក​សង្គ្រោះ​សុទ្ធសឹងតែ​ជា​អ្នកធ្វេីការងារ​ឲ្យ​រោងចក្រ​ទាំង​អស់​នេះ​។

​ជាក់​ស្ដែង​នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា​ដដែល​នោះ រោងចក្រ​ចិន នៅក្នុង​សួន​ឧស្សាហកម្ម​ឡាយ ដា​យ៉ា នៃទីក្រុង​យ៉ាំង​ហ្គោ​ន​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​កុបករ​(អ្នកបះបោរ)វាយកំទេច និង​ដុតបំផ្លាញ បណ្តាលឱ្យមាន​ជនជាតិ​ចិន​ជាច្រើន​រង​រង​បួស​និង​ត្រូវ​ជាប់​នៅក្នុង​នោះ​ផងដែរ​។

​ចំណែក​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ បាន​ទំនាក់ទំនង​ជាមួយ​សភា​ពាណិជ្ជកម្ម​ចិន​នៅ​មី​យ៉ាន់​ម៉ា​ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ព្រមទាំង​សំណូមពរ​ដល់​សមត្ថកិច្ច​ក្នុង​តំបន់​ចាត់វិធានការ ដើម្បី​រក្សា​សុវត្ថិភាព​និង សុខសន្តិភាព របស់​សហគ្រាស​ក្រុមហ៊ុន​ចិន និង​ប្រជាជន​ចិន​។ មិនតែប៉ុណ្ណោះ​ ស្ថានទូត​ចិន​ ក៏​បានចេញ​សេចក្តី​ក្រើនរំលឹក​អំពី​សុវត្ថិភាព​ដល់​សហគ្រាស និង​បងប្អូន​ជនជាតិ​ចិន​ដែល​កំពុង​ប្រកប​របរ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​បេីតាមមន្រ្តីស្ថានទូត​ ​បានឱ្យដឹងថា​៖​ គោលនយោបាយ​មិត្តភាព​ចំពោះ​មី​យ៉ាន់​ម៉ា​របស់​ចិន​ គឺ​ផ្តោត​សំខាន់​លើ​ប្រជាជន​មី​យ៉ាន់​ម៉ា​។​ហើយ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​​ពាណិជ្ជកម្ម​រវាង​ចិន​ និង​មី​យ៉ាន់​ម៉ា​តែងតែ​ឈរលើ​គោលការណ៍​នៃ​ការទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក ដោយ​សង្កត់ធ្ងន់​ជាពិសេស​ទៅលើ​ផលប្រយោជន៍​ប្រជាជន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ រីឯ​អ្នករងគ្រោះ​ភាគច្រើន​សុទ្ធសឹង​ជា​សហគ្រាស​ក្នុង​វិស័យ​វាយនភ័ណ្ឌ។ ក្នុង​វិស័យនេះ សហគ្រាស​ចិន​បាន​បង្កើត​ឳ​កាស​ការងារ​ជាង ៤០​ម៉ឺន​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា។ ដោយឡែក​​អំពើ​របស់​ជនល្មើស​ច្បាប់ ធ្វើឱ្យ​ខូចខាត​ដល់​អត្ថប្រយោជន៍​របស់​ប្រជាន​ជន​មី​យ៉ាន់​ម៉ា ។​

​មន្រ្តីស្ថានទូត​​ចិន​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ បាន​លើកឡើងទៀតថា​៖​ ជុំវិញករណី​ដុតបំផ្លាញ​ ​និង​វាយកំទេច​លើក​នេះ​ជា​ករណី​ដែល​អា​ក្រក់បំផុត​ ហេីយ​​ភាគី​ចិន​ ក៏បានសំណូមពរ​ដល់​ភាគី​មី​យ៉ាន់​ម៉ា​ ​ត្រូវមានចំណាត់ការ​យ៉ាង​ឲ្យមាន​ប្រសិទ្ធភាព​លើ​ករណីនេះ​ ដើម្បី​ទប់ស្កាត់​អំពី​ហិង្សា​នានា​កើតឡើង​និង​បើក​ការស៊ើបអង្កេត​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ​ នឹងធានាឲ្យបាន​នូវ​សុ​វត្តិភាព​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​សហគ្រាស​ចិន​និង​ប្រជាជន​ចិន​ដែល​កំពុង​ប្រកប​របរ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​ ដូច្នេះ​យើង​សូម​អំពាវនាវ​ដល់​ប្រជាន​ជន​មី​យ៉ាន់​ម៉ា​ ​ត្រូវ​សម្តែង​នូវ​ការទាមទារ​ដោយ​វិធាន​ស្របច្បាប់ មិនត្រូវ​ញុះញង់ ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​ចិន​និង​មី​យ៉ាន់​ម៉ា៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print