សូមកុំយកឈ្មោះក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេចតេជោ ធ្វើសកម្មភាពអ្វី ! ផ្ទុយពីឆន្ទះជួយប្រជាពលរដ្ឋ ទាំងយប់ថ្ងៃដោយគ្មានល័ក្ខខ័ណ្ឌ

ចែករំលែក៖

ភ្នំពេញ ,ទីបំផុត ! ហ៊ុយ យ៉ាឡេង ចេញ​មុខ​សុំទោស​ភ្លាមៗ​ ក្រោយ​មាន​ប្រតិកម្ម​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេចតេជោ ខណ:ពួកគាត់បានលះបង់ កំពុងបំពេញការងារដោយមិនគិត ពីការនឿយហត់ ទាំងយប់ ទាំងថ្ងៃនោះ។

សូមបញ្ជាក់ថា, ផលិតករ​ភាពយន្ត​ដែល​តែងតែ​ចូល​រួម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​សង្គម​ជាតិ គឺលោក ហ៊ុយ យ៉ាឡេង បាន​ចេញ​សារ​សុំ​ទោស​ភ្លាមៗ​លើ​កំហុស​ឆ្គង​បើក​យុទ្ធនាការ​មួយ​ដើម្បី​រៃអង្គាសប្រាក់​ពី​សប្បុរសធម៌ ​ក្នុង​គោលបំណង​ជួយ​ដល់​វីរ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។ ខណ:គោលការណ៍នេះមិនមែនជា តម្រូវការរបស់គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ ។
តាមរយៈការរ៉ៃអង្គាស ដោយយុទ្ធនាការ​របស់​លោក ហ៊ុយ យ៉ាឡេង ដែល​ទើប​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ Facebook ហើយ​ត្រូវ​ដក​ចេញ​វិញ​ភ្លាមៗ ដោយ​ជំនួស​នឹង​ពាក្យ​សុំ​ទោស​មក​វិញ​នោះ គឺ​យុទ្ធនាការ “ម្នាក់​១​ដុល្លារ ចែក​រំលែក​គោរព​ដឹងគុណ​ដល់​វីរ​គ្រូពេទ្យ​កម្ពុជា”។
ពាក្យសុំទោស លោក ហ៊ុយ យ៉ាឡេង និយាយ​ថា រូប​លោក និង​ក្រុម​ការងារ​ធ្វើ​នេះ​គឺ​ក្នុងនាម​ការ​ដឹងគុណ​ក្រុម​គ្រូពេទ្យ​ដែល​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា ហើយ​ក៏​បារម្ភ​ពី​សុខទុក្ខ​របស់​ក្រុម​គ្រូពេទ្យ។ លោក​ថា លោក​ធ្វើក្នុងនាមទឹកចិត្តខ្លួនឯង ហើយ​សុំ​អភ័យទោស​ដែល​លោក​យល់​ច្រឡំ​យក​ Logo(TYDA) ដាក់​ចូលក្នុង Poster ផ្សព្វផ្សាយ​នៅ​មុន​នេះ។

លោកបន្តថា, “យើងខ្ញុំធ្វើក្នុងនាមបុគ្គលតែប៉ុណ្ណោះមិនពាក់ព័ន្ធនឹងស្ថាប័ន្ថធីតាឡើយដូចនេះយើងខ្ញុំបាទសូមធ្វើការអភ័យទោសនូវកំហុសខុសឆ្គងនេះ”។
ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ រាល់ថ្ងៃនេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print