ផ្អាកការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំនានា ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់, នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំនានា ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនបាន ជ្រាបថា៖ ដោយស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ – ១៩ ក្នុង * ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ” នៅបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី៥-១៩ រដ្ឋបាលខេត្ត សូមធ្វើកាណែនាំដូចខាងក្រោម៖

១-ត្រូវផ្អាកនូវពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនា ក្នុងរូបភាព ប្រមូលផ្តុំមនុស្សច្រើន ជាបណ្តោះអាសន្ន ក្នុងបណ្តាភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទូទាំងខេត្ត។
២-ត្រូវផ្លាករាល់កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ។

៣-ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល។
៤-ចូលរួមអនុវត្តនូវវិធានការណ៍ ៣. ការពារ និង៣កុំ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
៥-រដ្ឋបាលក្រុង -ស្រុក ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ឱ្យបានទូលំទូលាយ ដល់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គ សាល ឌីស្តូតែក និងបៀហ្គាឌិន) និងក្លឹបហាត់ប្រាណ។
៦-ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះបុគ្គលទាំងឡាយណា ដែលបំពានការ ណែនាំ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីសាធារណជន ទាំងអស់ នឹងមានការយោគយល់ និងសូមមេត្តាចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

...

ដោយ, បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print