ភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១៦ ខែ ខែមីនា ឆ្នាំ២០២១នេះ បានប្រេីប្រាស់ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេចតេជោ ចូលមក Comment នៅលេី ហ្វេសប៊ុក អតីតប្រពន្ធរបស់ ឧកញ៉ា ដួង ឆាយ គឺ លោកស្រី ដេត ម៉ាលីណា ដោយមានខ្លឹមសារថា , “ហេតុអីដួង ឆាយ ឃោរឃៅដល់កំរឹតនេះ ?” សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ បន្ទាប់ពី អតីតភរិយារបស់លោកឧកញ៉ា ដួង ឆាយ បង្ហោះវីដេអូ ប្រមាណជាង ១ម៉ោង បង្ហាញអំពីសកម្មភាពរបស់ឧកញ៉ា ដួង ឆាយ ប្រេីហឹង្សាលេីភរិយាយ៉ាងធ្ងន់ធ្ងរ ។ ទង្វើរបស់ ឧកញ៉ា ដួង ឆាយ ធ្វើអោយមហាជនដែលធ្លាប់តែគាំទ្រលោក បានផ្ទុះការរិះគន់យ៉ាងខ្លាំងទៅវិញ បន្ទាប់ពីផ្អាកបង្កការភ្ញាក់ផ្អើលក្នុងសង្គមមួយរយៈ ដែលបុគ្គលនេះធ្លាប់សាង និងឃាត់ខ្លួនដោយសមត្ថកិច្ចញឹកញាប់ ។
ពាក់ព័ន្ធនឹងវីដេអូនេះដែរលោកឧកញ៉ា ដួង ឆាយ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា នៅវេលាម៉ោង ៨ យប់នេះ លោកនឹងធ្វេីការបកស្រាយចំពោះការចោទប្រកាន់នានារបស់អតីតភរិយារបស់លោក ។
តាមពិតរឿងជីវិតឯកជនក្នុងគ្រួសារ អ្វីដែលធ្លោយចេញមកក្រៅ មានន័យថា, សេចក្តីទ្រាំមានកម្រិត ការតស៊ូមានព្រំដែន ភាពអស់អាល័យបានបង្ខំ ដោយកត្តាមនុស្សប្រព្រឹត្ត៕
https://youtu.be/B8sc7idxW-o