រថយន្តមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តពន្លត់អគ្គិភ័យបុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត MAZDA មួយគ្រឿង
បើកខ្វះការប្រុងប្រយ័ត្នមិនស្ដាប់សំឡេងស៊ីរ៉ែនរបស់រថយន្តពន្លត់អគ្គិភ័យត្រូវបានរថយន្តពន្លត់អគ្គិភ័យបុកចំពីចំហៀងខាងក្រោយពេញទំហឹង ក្រោយពេលចាកចេញមកពីធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងដាក់ស្បែកពូកនៅខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែ
មិីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តពន្លត់អគ្គិភ័យបានបើកតាមបណ្ដោយផ្លូវបេតុងពីជើងទៅត្បូង ក្រោយពេលបញ្ចប់ប្រតិបត្តិការចុះពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងដាក់ស្បែកពូក នៅព្រឹកថ្ងៃទី ១៦ ខែមិីនាឆ្នាំ ២០២១ នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលរថយន្ដពន្លត់អគ្គិភ័យមកដល់ផ្លូវបំបែក កែងមហាវិថីសហព័ន្ធរុស្ស៊ី ក៏បានបត់ឆ្វេងដើម្បីទៅយកទឹកបន្ត តែស្របពេលកំពុងបត់នោះស្រាប់តែមានរថយន្តmazda មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-9385 បើកដោយបុរសម្នាក់តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ដោយគាត់ចង់ជាន់ហ្គារ
បន្ថែមដើម្បីឲ្យផុតរថយន្តពន្លត់អគ្គិភ័យតែជាន់ហ្គារមិនផុតក៏ត្រូវបានរថយន្តពន្លត់អគ្គិភ័យបុកចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរងការខូចខាត តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ចំណែករថយន្តពន្លត់អគ្គិភ័យមិនបានឈប់នៅទីតាំងកើតហេតុនោះឡើយ ព្រោះប្រញាប់ទៅយកទឹកដើម្បីត្រឡប់ទៅជួយធ្វើអន្តរាគមន៍ក្នុងហេតុការណ៍គ្រោះអគ្គិភ័យបន្តទៀត។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ ដើម្បីដោះស្រាយ ដោយម្ចាស់រថយន្ត mazda យល់ព្រមយករថយន្តទៅជុសជុលដោយខ្លួនឯង៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print