ឆេះឃ្លាំងស្តុកពូកទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យផ្អេីលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ ឃ្លាំងស្តុកពូកមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ង​អង្គារ ៣កេីត​ ខែចេត្រ​ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅ​ផ្លូវលំ​ ក្នុងក្រុមទី១៩​ ភូមិកាកាប​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ សុខ​ សារ៉ន់ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាអ្នកគ្រប់គ្រងទីតាំងកើតហេតុ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មូលហេតុនៃការឆាបឆេះឃ្លាំងខាងលេីនេះគឺមកពីឆ្លងចរន្តអគ្គិសនី។
ឃ្លាំងខាងលេីសង់ពីដែកប្រក់ស័ង្កសី​ ទំហំ​ ទទឹង២៥ម៉ែត្រ​​ បណ្តោយ៣០ម៉ែត្រ​។
ចំពោះសម្ភារដែលខូចខាតមានស្បែកពូកប្រហែល​៥០០ដុំត្រូវឆេះអស់ទាំងស្រុង​ នតែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
ប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេល
កេីតហេតុ ខណៈកម្មករកំពុងធ្វេីការមួយចំហៀងឃ្លាំងស្រាប់តែឃេីញមានផ្សែងហុយចេញពីផ្នែកមួយចំហៀងទៀតនៃឃ្លាំងទេីបបង្កការភ្ញាក់ផ្អេីលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។
​ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់ការិយា​ល័យ​បង្ការ ពន្លត់អគ្គិភ័យ​ចំនួន១៩គ្រឿង​បានមកបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹក​អស់ចំនួ​ន​ ១៦ឡាន​ ស្មេីនឹង​៦៤ម៉ែត្រ​គូប​។
រថយន្តពន្លត់អគ្គិភ័យ​របស់ក្រសួងមហាផ្ទៃ​ ចំនួន​៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​២ឡាន​ ស្មេីនឹង​៨ម៉ែត្រ​គូប​។
រថយន្តពន្លត់អគ្គិភ័យ​របស់តម្រួតបទបញ្ជា​ចំនួន​៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​២ឡាន​ ស្មេីនឹង​៨ម៉ែត្រ​គូប​។
រថយន្តពន្លត់អគ្គិភ័យ​របស់​ង៧០​ ចំនួន​ ៥គ្រឿង​ ប្រើប្រាស់​ទឹកអស់​៣ឡាន​ ស្មេីនឹង​២៤ម៉ែត្រ​គូប​។
រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ OCIC​ ទីក្រុង​ជ្រោយចង្វា​ចំនួន​៧គ្រឿង​ ពុំបានប្រេីប្រាស់ទឹកឡើយ។
រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ចំនួន​១គ្រឿង​ ប្រើប្រាស់​ទឹកអស់​១ឡាន​ ស្មេីនឹង​៦ម៉ែត្រ​គូប​។
រថយន្តពន្លត់អគ្គិភ័យ​របស់ផ្សារទំនេីប​ អូឡាំព្យ៉ា ចំនួន​២គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីនឹង​៨ម៉ែត្រ​គូប​។
រថយន្តពន្លត់អគ្គិភ័យ​របស់បុរី​ ក្តីសង្ឃឹម​ថ្មី​ ចំនួន​២គ្រឿង​ ប្រើប្រាស់​ទឹកអស់​២ឡាន​ ស្មេីនឹង​៨ម៉ែត្រ​គូប​។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះប្រព្រឹត្តទៅរហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹក​​ ថ្ងៃខែឆ្នាំដដែលទេីបគ្រប់គ្រងទាំងស្រុង​ ដោយមិនមានមនុស្សរងរបួសនោះទេ៕

ដោយ៖  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print