ភ្នំពេញ៖ ឃ្លាំងស្តុកពូកមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ងអង្គារ ៣កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ ក្នុងក្រុមទី១៩ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ សុខ សារ៉ន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកគ្រប់គ្រងទីតាំងកើតហេតុ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុនៃការឆាបឆេះឃ្លាំងខាងលេីនេះគឺមកពីឆ្លងចរន្តអគ្គិសនី។
ឃ្លាំងខាងលេីសង់ពីដែកប្រក់ស័ង្កសី ទំហំ ទទឹង២៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ។
ចំពោះសម្ភារដែលខូចខាតមានស្បែកពូកប្រហែល៥០០ដុំត្រូវឆេះអស់ទាំងស្រុង នតែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេល
កេីតហេតុ ខណៈកម្មករកំពុងធ្វេីការមួយចំហៀងឃ្លាំងស្រាប់តែឃេីញមានផ្សែងហុយចេញពីផ្នែកមួយចំហៀងទៀតនៃឃ្លាំងទេីបបង្កការភ្ញាក់ផ្អេីលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យចំនួន១៩គ្រឿងបានមកបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មេីនឹង៦៤ម៉ែត្រគូប។
រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មេីនឹង៨ម៉ែត្រគូប។
រថយន្តពន្លត់អគ្គិភ័យរបស់តម្រួតបទបញ្ជាចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មេីនឹង៨ម៉ែត្រគូប។
រថយន្តពន្លត់អគ្គិភ័យរបស់ង៧០ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មេីនឹង២៤ម៉ែត្រគូប។
រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វាចំនួន៧គ្រឿង ពុំបានប្រេីប្រាស់ទឹកឡើយ។
រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មេីនឹង៦ម៉ែត្រគូប។
រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនេីប អូឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីនឹង៨ម៉ែត្រគូប។
រថយន្តពន្លត់អគ្គិភ័យរបស់បុរី ក្តីសង្ឃឹមថ្មី ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មេីនឹង៨ម៉ែត្រគូប។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះប្រព្រឹត្តទៅរហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែលទេីបគ្រប់គ្រងទាំងស្រុង ដោយមិនមានមនុស្សរងរបួសនោះទេ៕
ដោយ៖ សុខាសែនជ័យ