ប្រភេទឈេីគ្រឿងផ្ទះគរដូចភ្នំនៅស្រុកកែវសីមាត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាប

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គំនរឈើគ្រឿងផ្ទះអត់ច្បាប់ដែលក្រុមឈ្មួញលាក់ទុកត្រៀមបម្រុងដឹកចេញតាមរថយន្តកែច្នៃបន្តយកទៅចែកចាយតាមបណ្តាដេប៉ូមួយចំនួនក្នុងខេត្តត្បូងឃ្មុំនិងមួយចំនួនទៀតក្នុងខេត្តព្រៃវែងមានរហូតដល់រាប់សិបម៉ែត្រគូបនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបប្រគល់ឱ្យជំនាញចាត់ការបន្តហើយ។

ប្រតិបត្តិការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះទៅដល់គោលដៅនៅថ្ងៃទី១៥ខែមិីនាឆ្នាំ២០២១ត្រង់ចំណុចអូរស្រែជឹង ក្នុងភូមិត្រពងធំ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមប្រភពបានឱ្យដឹងថា ការចុះបង្ក្រាបនោះគឺបន្ទាប់ពីក្រុមអ្នកសារព័ត៌មានបាន រាយការណ៍ ហើយក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះទៅដល់គោលដៅឃើញបទល្មើសជាក់ស្តែងតែម្តង ក៏បានប្រគល់ភារកិច្ចនោះឱ្យទៅកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមូលដ្ឋានស្រុកកែវសីមា អនុវត្តនិីតិវិធីបន្តទៅតាមផ្លូវច្បាប់។
ក្រោយពីកម្លាំងចុះទៅបង្ក្រាបបានវត្ថុតាងទាំងនោះហើយក៏បានប្រគល់ភារកិច្ចបន្តឱ្យកម្លាំងមូលដ្ឋាន តែយើងមិនទាន់ដឹងថាការប្រគល់បន្តនោះគឺប្រគល់ទៅឱ្យខាងបរិស្ថានគ្រប់គ្រង ឬក៏ឱ្យទៅខាងរដ្ឋបាលព្រៃឈើនោះទេ រីឯតួលេខពិតប្រាកដពីចំនួនឈើក៏ពុំទាន់ដឹងនៅឡើយដែរ។
មតិមហាជនភាគច្រើននិយាយថា បទល្មើសព្រៃឈើទាំងឡាយ, ទាំងតូច ទាំងធំដឹកជញ្ជូនឆ្លងកាត់ទីរួមស្រុកកែវសីមាទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងក៏មិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថានឬសមត្ថកិច្ចមូលដ្ឋានណាមួយចុះបង្ក្រាបដោយផ្ទាល់នោះដែរ លើកលែងតែមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះមកបង្ក្រាបទើបបានមកអែបអបយកស្នាដៃហើយរាយការណ៍ជូនទៅថ្នាក់លើ។

ជាក់ស្តែងនៅក្នុងទឹកដីឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរីនេះមានបទល្មើសកើតឡើងបន្តបន្ទាប់ខ្លាំងសម្បើមណាស់ ហើយមន្ត្រីអនុវត្តបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងអស់នោះមិនខ្ចីអើពើធ្វើការចុះបង្ក្រាបឡើយ តែចាប់ពីពេលនេះទៅគេសង្ឃឹមថាភាពអសកម្មរបស់មន្ត្រីទាំងនោះនឹងមានការកែប្រែ៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print