រដ្ឋបាលរាជធានីភ្នំពេញ បើកឲ្យដំណើរការឡើងវិញទីតាំង២១កន្លែង បន្ទាប់ពី ធ្វើចត្ដាឡីស័ក្ដ ១៤ ថ្ងៃរួចមក

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងចំនួន ២១កន្លែងទៀត ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាឲ្យបើកឡើងវិញហើយ ក្រោយទីតាំងទាំងនោះបញ្ចប់ការធ្វើចត្តាឡីស័ក រួចរាល់។ នេះបើយោងតាមតារាងទីតាំង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញ ជូនដំណឹងជាសា ធារណៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ
ទន្ទឹមនឹងអនុញ្ញាឲ្យបើកឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម ។ ១៖ គោរពតាមវិធានការ ៣ការពារ និង៣កុំ ។ ២ អនុវត្តវិធានការក្រសួងសុខាភិបាល ។ ៣ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ១៩។
សូមបញ្ជាក់ថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ដែលបង្ខំឲ្យទីតាំងជាច្រើន ត្រូវបានបិទជាបណ្តោះអាសន្ន ក្នុងន័យទប់ស្កាត់ការរីករាលដាលជំងឺនេះ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ- ១៩ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print