សម្តេចតេជោ ប្រកាសថា, វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ, បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

គឺក្នុងសារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១
សម្តេចតេជោ ប្រកាសថាវ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ និងជាបន្តបន្ទាប់ក៏នឹងមានវ៉ាក់សាំងSinovac ១លាន៥សែនដូសមកដល់ ខណៈវ៉ាក់សាំងSinopharm និងAstraZeneca ក៏មកជាបន្តបន្ទាប់ទៀតដែរ ហើយកម្ពុជាក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson and Johnson របស់អាមេរិកផងដែរ ហើយកិច្ចការងារនេះ គឺផ្តល់ជូនលោកស្រី ឱ វណ្ណឌីន ជាអ្នកចាត់ចែងដាច់តែម្តង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print