ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសភ្លាមៗ បន្ទាប់ពីម្ចាស់ម៉ូតូស៊ុយសុគីនិចមួយគ្រឿង បានជិះមិនគោរពភ្លើងស្តុប ក៏ជ្រុលទៅបុកនិងរថយន្ត កាមរីហាយព្រីត នៅផ្លូវបំបែកជាបួនពេញទំហឹង កាលវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ចំនុចស្តុប វិទ្យាល័យសុគន្ធរ ផ្លូវ១០៥ កែងផ្លូវ ព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញស្ត្រីម្នាក់ បានបេីករថយន្តម៉ាក កាម៉ារី ហាយព្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI 9372 បានបេីកធ្វើដំណើរតាម បណ្ដោយផ្លូវ ព្រះសីហនុ ក្នុងទិសដៅ ពីលិចទៅកេីត លុះមកដល់ចំនុចកេីតហេតុ ផ្លូវបំបែកជាបួន ក៏បន្តដំណើរទៅមុខជាបន្តទៀត ដោយសារតែ ភ្លើងស្តុប អទិភាព របស់ខាងរថយន្ត ហេីយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែបុរសម្នាក់ បានជិះម៉ូតូម៉ាក ស៊ុយស៊ុគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1CN 3612 បានជិះធ្វើដំណើរតាម បណ្ដោយផ្លូវ១០៥ ក្នុងទិសដៅ ពីជេីងទៅត្បូង ក្នុងល្បឿនលឿន ហើយបំពានភ្លើងស្តុប ក៏ជ្រុលទៅបុកនិងរថយន្ត ហាយព្រីដ បញ្ចិតរះមួយចំហៀង ខាងស្តាំ បណ្ដាលឲ្យរងខូចខាត កំពិតគូថ បាក់កញ្ចក់មេីលក្រោយ ចំហៀងខាងស្ដាំ ។ ដោយឡែក ខាងម៉ូតូវិញ រងការខូចខាតផែ្នកខាងមុខ និងធ្វើឲ្យអ្នកជិះម៉ូតូ រងរបួសត្រង់ក្បាលសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ។
ក្រោយពេលកេីតហេតុ ដោយសារតែអត់មានដំណោះស្រាយរវាងរថយន្ដនិងម៉ូតូ រួមទាំងស្ត្រីជាអ្នកបេីកបររថយន្តផងនោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ