ភ្នំពេញ ៖ បុរសម្នាក់ បេីករថយន្តLexus GS300ក្នុងល្បឿនលឿន និងវ៉ាជែងមិនប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យតៃកុងទាំងអ្នករួមដំណេីររងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រអគ្គិសនីកម្ពុជា ទី២ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងរថយន្តបង្កម៉ាក LEXUS GS300 ពណ៌ត្រីអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08- 2.3480 បេីកបរដោយបុរសម្នាក់ និងអ្នករួមដំណេីរម្នាក់ទៀតធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុទំនងតៃកុងវ៉ាជែកនិងម៉ូតូ ក៏ជ្រុលចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខស្ទេីទាំងស្រុង រីឯអ្នកបេីកបរនិងអ្នកដំណេីររងរបួសរយ៉ះខ្លួនប្រាណតិចតួចតែត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីលាងរបួសផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ