មន្ត្រីជំនាញខេត្តកំពង់ចាម ចុះពិនិត្យការត្រៀមរៀបចំទីតាំងសម្រាប់បញ្ចុះសព ក្នុងករណីមានអ្នកស្លាប់ដោយសារកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោក កៅ សុខអាន អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការត្រៀមរៀបចំទីតាំងសម្រាប់បញ្ចុះសព ក្នុងករណីមានអ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ នៅភូមិឈើទើត ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

លោកអភិបាលរងខេត្ត បានជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងបងប្អូនខ្មែរឥស្លាម នៅភូមិឈើទើត ដើម្បីជ្រើសរើសទីតាំងដែលសមស្រប មិនបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បាន បញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំ ដល់រដ្ឋបាលស្រុកនីមួយៗ ដើម្បីរៀបចំមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ និងការត្រៀមរកទីតាំសមស្រប សម្រាប់ត្រៀមបូជា និងទីតាំងបញ្ចុះសពអ្នកដែលស្លាប់ដោយសារករណីកូវីដ ១៩។

គួររំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ចំនួន ២កន្លែង ក្នុងក្រុងកំពង់ចាម និងរៀបចំ១១ទីតាំង បន្ថែមទៀតនៅតាមបណ្តាស្រុកទាំង០៩ របស់ខេត្តកំពង់ចាម និងទីតាំងបូជាសព០១កន្លែង ទីតាំងបញ្ចុះសព០១កន្លែង ត្រៀមក្នុងករណីមានអ្នកស្លាប់ដោយករណីកូវីដ-១៩៕ដោយ៖ហេង សូរិយា

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print