ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងឈរមេីលប្អូនស្រីលេងបៀរក៏ទាក់សម្តីជាមួយប្អូនថ្លៃទាំងមានសភាពបែកថ្នាំ បន្ទាប់មកស្រាប់ប្អូនថ្លៃទៅយកកាំបិតបុ័ងតោមកកាប់ ប្រហា កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅម្តុំផ្លូវរថភ្លេីង ភូមិប៉ប្រកកខាងជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះឆាយ សុខលាង ភេទប្រុសអាយុ២១ឆ្នាំ. ស្នាក់នៅ ផ្ទះជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ហឹម វិឆ្ឆ័យ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅភូមិកើតហេតុ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឈរមេីលប្អូនស្រីលេងបៀរបន្ទាប់មកស្រាប់តែជនសង្ស័យដេីរមករួចវាយក្បាលប្រពន្ធដែលជាប្អូនបង្កេីតរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏បានសួរនាំស្រាប់តែទាស់សម្តីគ្នាមួយប្រាវ ។
សាក្សីបានបន្តថា បន្ទាប់មកជនសង្ស័យក៏បានដេីរចុះដេីរឡេីង ដោយជនរងគ្រោះមិនចាប់អារម្មណ៍ជនសង្ស័យក៏ទាញកាំបិតបុ័ងតោមកកាប់ជនរងគ្រោះពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកេីតហេតុជនសង្ស័យព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចចុះទៅធ្វេីការឃាត់ខ្លួនភ្លាមៗដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ